មើលចុះ​! សុទ្ធតែ​សត្វ​ដាក់​ក្នុង​កា​រ៉ុ​ង​បាន​មិន​ស្ទើរ


រាជធានី​ភ្នំពេញ ៖ នា​យប់​ថ្ងៃ​ទី​២៨ ខែមីនា​នេះ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រធាន​ស្នាក់​ការ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​បាន​នាំ​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​ស្ម័គ្រចិត្ត​សរុប​ចំនួន​១៦​នាក់ ចុះ​ល្បាត និង​ទប់ស្កាត់​បទល្មើស​នៅ​ត្រង់​ចំណុច​រាន​៤៩ លុះដល់​វេលា​ម៉ោង​១២​និង​៥០ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០ ក្រុមការងារ​ស្ទាក់​ចាប់​បាន​ក្រុម​ចាប់​កូន​សត្វ​មាន​គ្នា​៨​នាក់ ។ នេះបើយោងតាមផេក ក្រសួងបរិស្ថាន ។

ចំពោះ​វត្ថុ​តាង​ចាប់​បាន​ចំនួន​៦​កា​រ៉ុ​ង ដែល​មាន​សត្វ​ស្លាប​ទឹក សត្វ​រនាល​ពណ៌ សរុប​ចំនួន​៣៨​ក្បាល ព្រមទាំង​ចាប់​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន​៣​នាក់ ដែល​ក្នុង​នោះ​ជនល្មើស​រត់​រួចខ្លួន​ចំនួន ៥​នាក់ (​នេះ​ជា​លើក​ទី​ពីរ កាលពីរ​អាទិត្យ​មុន​យើង​ស្ទាក់​ចាប់​បាន​សត្វ​៨​ការុង ស្មើនឹង​១២៣​ក្បាល​ស្លាប់​) បន្ទាប់​មក​ក្រុមការងារ​បា​នប​ញ្ចូ​ន​ជនល្មើស​នឹង​វត្ថុ​តាង ដើម្បី​ធ្វើ​កំណត់ហេតុ និង​រៀបចំ​នីតិវិធី​បញ្ជូន​ទៅ​តុលាការ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ