ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 កំពុង​រាតត្បាត ​កូរ៉េ​ខាង​ជើង​​បន្ត​បា.ញ់​មី​សី​ុ​ល

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ក្រុង​ព្យុ​ង​យ៉ាង​នា​ថៃ្ង​ទី​២៩ ខែ​មីនា បាន​បាញ់​សាក​ជា​លើក​ទី​៤ ​ក្នុង​ខែមីនា នូវ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ពេល​ដែល​សហគមន៍​អន្តរជាតិ​ទាំងមូល កំពុង​តែ​ផ្ដោត​លើ​ការ​តស៊ូ​ប្រឆាំង​វីរុស​COVID-19​។ ការ​បាញ់​មី​ស៊ី​ល​នា​ថ្ងៃ​ទី​២៩​មីនា​ត្រូវ​បាន​ធ្វើ ក្នុង​តំបន់​ទីក្រុង​កំពង់​ផែ​វ៉ុ​ន​សាន…

ប្រទេស​កូរ៉េ​ខាងជើង ៖ ក្រុង​ព្យុ​ង​យ៉ាង​នា​ថៃ្ង​ទី​២៩ ខែ​មីនា បាន​បាញ់​សាក​ជា​លើក​ទី​៤ ​ក្នុង​ខែមីនា នូវ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ពេល​ដែល​សហគមន៍​អន្តរជាតិ​ទាំងមូល កំពុង​តែ​ផ្ដោត​លើ​ការ​តស៊ូ​ប្រឆាំង​វីរុស​COVID-19​។

ការ​បាញ់​មី​ស៊ី​ល​នា​ថ្ងៃ​ទី​២៩​មីនា​ត្រូវ​បាន​ធ្វើ ក្នុង​តំបន់​ទីក្រុង​កំពង់​ផែ​វ៉ុ​ន​សាន នៅ​ជាប់​ឆ្នេរសមុទ្រ​ខាងកើត សំដៅ​ទៅ​សមុទ្រ​ជប៉ុន​ហៅ​សមុទ្រ​ខាងកើត​។ សកម្មភាព​យោធា​បែប​នោះ​របស់​កូរ៉េ​ខាងជើង ពិតជា​មិន​សម​ស្រប​ទាល់តែ​សោះ ពេល​ដែល​ពិភពលោក​ទាំងមូល ជួប​ការ​លំបាក​ខ្លាំង មក​ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស​។ នេះ​ជា​ការ​លើក​ឡើង​របស់​អគ្គ​សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​បញ្ជាក់​ថា មី​ស៊ី​ល​ទាំងនោះ​ហាក់ដូចជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​។

ក្រសួង​ការពារ​ប្រទេស​ជប៉ុន​ក៏​និយាយ​ដែរ​ថា មី​ស៊ី​ល​ដែល​បាញ់​សាក​ទាំងនេះ ហាក់ជា​មី​ស៊ីល​បាលី​ស្ទិ​ក ដែល​មិន​ធ្លាក់​ក្នុង​ដែនទឹក​ជប៉ុន​ឬ​តំបន់​សមុទ្រ​ដាច់​មុខ​ជប៉ុន​ឡើយ​។

កូរ៉េ​ខាងជើង​ជា​ប្រទេស​កម្រ​មួយ​នៃ​ពិភពលោក​ដែល​មិន​ប្រកាស ពី​មាន​អ្នក​ឆ្លង​វីរុស​ក្នុង​ដែនដី​ខ្លួន ក៏​ទោះបី​កូរ៉េ​ខាងត្បូង​កំពុង​ជួប​ប្រទះ​ការ​ឆ្លង​រាលដាល​ដ៏​ខ្លាំង​មួយ​ក្ដី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ