ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​និង​ខ្យល់​ក​ន្ត្រាក់បំផ្លាញ​​ផ្ទះ​ប្រជាពលរដ្ឋ​ច្រើនខ្នង​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ទេព ​ពុំសែន អធិការ​នគរបាល​ស្រុក បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​​កាលពី​​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មិ​នា​ ឆ្នាំ​២០២០​នេះ​ថា នៅ​វេលា​ម៉ោង​៦​​យប់​ថ្ងៃ​ទី​២៨​ខែ…

ខេត្តសៀមរាប​ ៖ ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ទេព ​ពុំសែន អធិការ​នគរបាល​ស្រុក បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​​កាលពី​​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មិ​នា​ ឆ្នាំ​២០២០​នេះ​ថា នៅ​វេលា​ម៉ោង​៦​​យប់​ថ្ងៃ​ទី​២៨​ខែ មីនា ឆ្នាំ​២០២០ មាន​ភ្លៀង​លាយ​ទ្បំ​និង​ខ្យល់​កន្ត្រាក់​មួយ​​មេ បណ្តាល​ឱ្យ​ប៉ះពាល់​និង​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ក្នុង​​ឃុំចំនួន៣ ​នៅ​ស្រុក​ពួក​​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​ការរងផល​​ប៉ះពាល់​បណ្តាល​មក​ពី​មាន​ភ្លៀង​លាយ​ទ្បំ​និង​ខ្យល់​កន្ត្រាក់​១​មេ នោះ ធ្វើ​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ចំនួន​៣​មាន​ ​ឃុំ​ល្វា ឃុំ​សសរស្តម្ភ និង​ឃុំ​ត្រី​ញ័រ បណ្តាល​ឱ្យ​រលំ​ផ្ទះ​ចំនួន​២ខ្នង ​របើក​ដំបូលផ្ទះ​ចំនួន​៣១​ខ្នង និង​ទុ​ស​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​អស់​១​ខ្នង​ទំហំ​៨​ម៉ែត្រ​គុណ​៩ម៉ែត្រ​ និងមួ​យ​ខ្នងទៀត​ប៉ើង​ដំបូលផ្ទះ​ ក្នុង​នោះ​មាន​ ១-​ឃុំ​ល្វា ប៉ើង​ទំ​បូល​ផ្ទះ​អស់​ចំនួន​៣​ខ្នង​នៅ​ភូមិ​ទូល​ល្វៀង​,​ ២-​ឃុំ​សសរស្តម្ភ​ទុ​​ស្សេខ្សែភ្លើង​ឆេះ​បន្ទប់ដេក​អស់​សម្ភារៈ​​ប្រើប្រាស់​មួយ​ចំនួន ​និង​លុយ​៥០០ដុល្លារ ​តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​​ជួយ​ពន្លត់​ទាន់​ពេល​, ប៉ើង​ដំបូលផ្ទះ​អស់​ចំនួន​១​ខ្នង រលំ​ផ្ទះ​អស់​ចំនួន​១​ខ្នង​នៅ​ភូមិ​ដំណាក់​ស្លា​ញ​ និង​​៣-​ឃុំ​ត្រី​ញ័ររងផល​ប៉ះពាល់​ចំនួន​៤​ភូមិ​ (​តា​ហុ​ក គោក​ដូង ធិ​បតី​និង​ឈូក​) រលំ​ផ្ទះ​អស់​ចំនួន​១​ខ្នង (ទំហំ​៦​ម៉ែត្រ​គុណ​៧ម៉ែត្រ​)​ ប៉ើង​ដំបូលផ្ទះ​អស់​ចំនូ​ន​២៧​ខ្នង​។

បច្ចុប្បន្ន លោកអធិការនគរបាលស្រុក​​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​លោក​អភិបាលស្រុក​ពួក និង​ជូន​ទៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដើម្បី​ឱ្យ​ជួយ​ផ្តល់​ជា​សម្ភារៈ​និង​ស្បៀងអាហារ​និង​ថវិការ​មួយ​ចំនួន​ជូន​ដល់​ពួក​គាត់​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ