ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​ក្រុមការងារ​បក្ស​តាម​មូលដ្ឋាន​​ចែក​សំភារៈ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​ក្រុមការងារ​គណបក្ស​ប្រជាជន​នៅ​តាម​ដូ​ល​ដ្ឋា​ន​ចែក​សំភារៈ​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ និង​របស់​បរិភោគ​មួយ​ចំនួន​ទៀង​ដល់​ពលរដ្ឋ​ក្រក្រី​។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ នៅ​ថ្ងៃ​ទី​២៩​ ខែមីនា​នេះ…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​ក្រុមការងារ​គណបក្ស​ប្រជាជន​នៅ​តាម​ដូ​ល​ដ្ឋា​ន​ចែក​សំភារៈ​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ និង​របស់​បរិភោគ​មួយ​ចំនួន​ទៀង​ដល់​ពលរដ្ឋ​ក្រក្រី​។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ នៅ​ថ្ងៃ​ទី​២៩​ ខែមីនា​នេះ ​សម្តេច​បាន​សរសេ​រ​យ៉ាង​ដូច្នេះ​ថា​ «​កម្ពុជា​ទូ​ទាំង​ប្រទេស​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​កូ​វី​ដ​១៩»​។ សម្តេច​បន្ត​ថា​ សូម​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​អោយ​បាន​ត្រឹមត្រូវ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ១៩ កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

សម្តេច​ក៏​បាន​លើក​ឡើង​ទៀត​ថា​ ទន្ទឹម​នឹង​នេះ​ដែរ សូម​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា រាប់​ទាំង​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា និង​មន្ត្រី​នៃ​សមាជិក​រាជរដ្ឋាភិបាល អ​ជ្ញា​ធរ ក្រុម​ការងារ​យុវជន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ចុះ​ជួយ​អប់រំ​ផ្សព្វផ្សាយ​វិធី​បង្កា​ទប់ស្កាត់​ជំងឺ​ កូវីដ​១៩ ជា​ប្រចាំ​នៅ​តាម​មូលដ្ឋាន​ដោយ​នាំ​ទៅ​ជាមួយ​នូវ​ម៉ាស ឬ​ក្រមា​, ទឹក​អាកុល​, ជែល​សម្លាប់​មេរោគ (Hand Sanitizer), អង្ករ​, មី​, ត្រីខ ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​មូលដ្ឋាន​ទូ​ទាំង​ប្រទេស​។

សម្រាប់​ផ្តល់​សំភារៈ​នេះ ​សម្តេច​ស្នើ​យ៉ាង​ដូច្នេះ​ថា ​៖ «​សូមកុំ​ចាំ​ហៅ​ពួក​គាត់​អោយមក​ចូលរួម​ប្រជុំ តែ​សូម​ទៅ​កាន់​ទីកន្លែង​ដែល​ពួក​គាត់​រស់នៅ​តែ​ម្តង ជា​ពិសេស​ក្នុង​ស្ថានភាព​ដែល​យើង​ទាំងអស់​គ្នា​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វីដ​១៩ នៅ​ពេល​នេះ​»​។

ជាមួយ​គ្នា​នោះ​ដែ​រ ​សម្តេច​លើក​ឡើង​ថា ​ដើម្បី​សុវត្ថិភាព​សុខភាព​ផ្ទាល់ខ្លួន និង​សម្រាប់​គ្រួសារ សូម​បងប្អូន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​។ ក្នុង​ករណី​មានការ​សង្ស័យ ហើយ​ត្រូវការ​ពិភាក្សា​ប្រឹក្សា​យោបល់ សូម​ខ​លម​ក​លេខ ១១៥ ជា​បន្ទាន់​៕​ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ