ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​មូលហេតុ​ដែល​ក្រុមហ៊ុន Alibaba ឆ្លង​ផុត​ពី​ជំងឺសា កាលពី​ឆ្នាំ ២០០៣

3 ឆ្នាំ មុន

ការ​ផ្ទុះ​នៃ​វីរុស​កូ​វី​ដ ១៩ បាន​បង្ក​ឲ្យ​មានការ​ចលាចល​ជុំវិញ​ពិភពលោក និង​ជះ​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ស្ទើរតែ​គ្រប់​តំបន់ ។ ក្រុមហ៊ុន Alibaba របស់​មហាសេដ្ឋី ជេ​ក ម៉ា…

ការ​ផ្ទុះ​នៃ​វីរុស​កូ​វី​ដ ១៩ បាន​បង្ក​ឲ្យ​មានការ​ចលាចល​ជុំវិញ​ពិភពលោក និង​ជះ​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ស្ទើរតែ​គ្រប់​តំបន់ ។ ក្រុមហ៊ុន Alibaba របស់​មហាសេដ្ឋី ជេ​ក ម៉ា (Jack Ma) ប្រចាំ​ប្រទេស​ចិន​បាន​ឆ្លងកាត់​ការ​ផ្ទុះ​ជម្ងឺ​ម្តង​ហើយ​ដែល​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ដែរ ។

កាលពី​ខែកុម្ភៈ លោក ដេ​នៀល ចាង (Danial Zhang) ដែល​ជានា​យក​ប្រតិបត្តិ​ថ្មី​របស់ Alibaba បាន​និយាយ​ថា ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ដោយ​កូ​វី​ដ ១៩ នឹង​បង្ក​ជា​ឧបសគ្គ​រយៈពេល​ខ្លី​ដល់​អាជីវកម្ម​របស់ Alibaba ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ដែរ ពួក​យើង​នឹង​ចាត់​ទុក​វា​ជា​ឱកាស​បង្កើត​ដោយ​ការ​ផ្លាស់​ប្តូរ ។

Alibaba ចាត់​ទុក​ថា​វា​ជា​ឱកាស​មួយ​មិនមែន​ព្រោះតែ​មនុស្ស​មានការ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​ទិញ​អន​ឡាញ​ទេ ប៉ុន្តែ​ក៏​មក​ពី​ក្រុមហ៊ុន​នេះ​ធ្លាប់​បាន​ឆ្លងកាត់​ការ​ផ្ទុះ​ជម្ងឺសារ​ពី​មុន​ម្តង​ហើយ ។ Alibaba ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៩ ដែល​មាន​គោលដៅ​ផ្តល់​កន្លែង​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​ចង់​លក់​ផលិតផល​ទៅ​ឲ្យ​អាជីវកម្ម​ដទៃ​ទៀត​ជុំវិញ​ពិភពលោក ។ ៣ ឆ្នាំ​ក្រោយមក ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក​ដល់​ទៅ ៤០០​នាក់ ហើយ​ចាប់ផ្តើម​មើលឃើញ​ប្រាក់​ចំណេញ​នៅ​ឆ្នាំ ២០០២ ។ ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយមក ស្រាប់តែ​មានការ​ផ្ទុះ​នូវ​ជម្ងឺសា​នៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​ចិន ដែល​ជា​វីរុស​កូ​រ៉ូ​ណា​ដូច​កូ​វី​ដ​១៩ ដែរ ។

ពេល​ដែល​សា​ត្រូវ​បាន​ចាត់ទុកជា​ជម្ងឺ​ដែល​រាតត្បាត​ជុំវិញ​ពិភពលោក សេដ្ឋកិច្ច​ប្រទេស​ចិន​ជួប​ឧបសគ្គ​យ៉ាង​ធំ ដែល​ប៉ះពាល់​ដល់​ដំណើរការ​អាជីវកម្ម​របស់ Alibaba ដែរ​ព្រោះតែ​ការ​បិទ​ដំណើរការ​រោងចក្រ និង​ធ្លាក់​ចុះ​នៃ​ការ​លក់​ផលិតផល ។ នៅ​ខែឧសភា ឆ្នាំ ២០០៣ បុគ្គលិក​ម្នាក់​របស់ Alibaba បាន​ឆ្លង​ជម្ងឺ​នេះ ដែល​បង្ក​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ដំណើរការ​មួយ​រយៈ​ដែរ ខណៈ​ដែល​ក្រុមហ៊ុន​កំពុង​តែ​ត្រៀមខ្លួន​ចាប់ផ្តើម​ដំណើរការ​កម្មវិធី Taobao ។

ពេល​ដែល​លោក ម៉ា ម្រេច​ចិត្ត​ឲ្យ​បុគ្គលិក​ផ្អាក​មក​ធ្វើការ លោក​បាន​ជំរុញ​ឲ្យ​បុគ្គលិក​របស់​លោក​យក​ការងារ​ទៅ​ធ្វើ​នៅផ្ទះ ។ បុគ្គលិក​បាន​យក​ទាំង​កុំព្យូទ័រ​ក្រុមហ៊ុន​ទៅ​ធ្វើការ​នៅផ្ទះ​ផង​ដែរ​ដើម្បី​ធានា​ថា Alibaba បន្ត​ដំណើរការ​ធម្មតា ។ ពេល​នោះ បុគ្គលិក​របស់ Alibaba បាន​ធ្វើការ ១២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។ជាមួយ​គ្នា​នោះ​ដែរ ក្រុម​នាយក និង​អ្នក​បង្កើត​កម្មវិធី​បាន​ស្នាក់​នៅ​អា​ផាត​មិន​របស់​លោក ម៉ា ដើម្បី​សម្រេចការ​បង្កើត​គេហទំព័រ Taobao ដែល​ជួយ​ឲ្យ​សេវាកម្ម​នេះ​ដំណើរការ​បាន​ទាន់​ពេលវេលា​នៅ​ថ្ងៃ​ទី ១០​ខែឧសភា ឆ្នាំ ២០០៣ ។

ការ​ផ្ទុះ​នៃ​ជម្ងឺ​សាបាន​ផ្តល់​ជា​ឱកាស​ដ៏​មាន​តម្លៃ​មួយ​ឲ្យ​ទៅ Alibaba ព្រោះ​ទាំង​អាជីវកម្ម និង​អតិថិជន​នាំ​គ្នា​ងាក​មក​កាន់ការ​ទិញ​លក់​អន​ឡាញ​ដើម្បី​ចៀសវាង​ការ​ឆ្លង​ជម្ងឺ​ដែល​ជា​ហេតុ​បង្ក​ឲ្យ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បន្ត​រក្សា​គំនិត​វិជ្ជមាន​សម្រាប់​កូ​វី​ដ​១៩ ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ