រាជធានីភ្នំពេញ ៖ ក្រុមកម្មករកម្មការិនីប្រមាណ២០០នាក់ បម្រើការងារនៅក្នុងរោងចក្រកាត់ដេរ ហ៊ុយ ចៀន បច្ចុប្បន្នប្តូរឈ្មោះជា ចៀន ឡឹ មានទីតំាងស្ថិតនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានហែរក្បួនតវ៉ាដល់រដ្ឋសភាហើយនៅម៉ោង២និង៣០នាទីរសៀលថ្ងៃទី ០១ តុលា ២០១៤ ប្រយោជន៍ដើម្បីសុំឲ្យតំណាងរាស្រ្តជួយអន្តរាគមន៍ដល់ពួកគេដែលតវ៉ាទាមទារបា្រក់ដំណាច់ឆ្នាំ និងបា្រក់ផ្សេងៗទៀត ។
គួរបញ្ជាក់ថា ក្រុមកម្មករខាងលើនេះបានតវ៉ាជាច្រើនថ្ងៃមកហើយនៅតែពុំទាន់មានដំណោះស្រាយ ហើយមុនពេលមកសុំអន្តរាគមន៍ពីតំណាងរាស្រ្តនាពេលនេះ គឺនៅព្រឹកមិញក្រុមកម្មករទំាងនោះបានដើរទៅតវ៉ានៅក្រសួងការងារ សមាគមរោងចក្រកាត់ដេរ និង សាលាដំបូងរាជធានីភ្នំពេញផងដែរ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ