ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ភ័យ​មិន​ស្ទើរ​! កំពុង​តែ​បើកឡាន​សុខ​ៗ ស្រាប់តែ​ផ្ទុះ​ឆេះ​តែ​ម្តង

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​បាន​យក​ធុង​ហ្គា​ស​សម្រាប់​ដាំបាយ​មួយ​ដែល​មាន​ទម្ងន់​៤​គីឡូក្រាម ទៅ​ដាក់​នៅ​គូថ​ក្រោយ​រថយន្ត លុះ​នាង​បើកបរ​សុខ​ៗ​ស្រាប់តែ​ធ្លាយ​ចេញ​ជា​ហ្គា​ស​ឆាបឆេះ​ជា​អណ្តាតភ្លើង​យ៉ាង​សន្ធោរ​សន្ធៅ ផ្ទុះ​កក្រើក បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​៣​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​តែ​ម្តង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៧…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​បាន​យក​ធុង​ហ្គា​ស​សម្រាប់​ដាំបាយ​មួយ​ដែល​មាន​ទម្ងន់​៤​គីឡូក្រាម ទៅ​ដាក់​នៅ​គូថ​ក្រោយ​រថយន្ត លុះ​នាង​បើកបរ​សុខ​ៗ​ស្រាប់តែ​ធ្លាយ​ចេញ​ជា​ហ្គា​ស​ឆាបឆេះ​ជា​អណ្តាតភ្លើង​យ៉ាង​សន្ធោរ​សន្ធៅ ផ្ទុះ​កក្រើក បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​៣​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​តែ​ម្តង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៧ និង​៤០​នាទី​ព្រឹក ថ្ងៃ ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ផ្លូវបំបែក​ផ្សារ​ប៉ា​ង​រលឹម ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា មនុស្ស​ដែល​រង​របួស​ចំនួន​០៣​នាក់ ក្នុង​នោះ​ធ្ងន់ធ្ងរ​ចំនួន ០២​នាក់ និង​របួសស្រាល​ចំនួន​០១​នាក់ ជា​អ្នកដំណើរ​លើ​ដងផ្លូវ និង​ខូចខាត​រថយន្ត​ចំនួន​០១​គ្រឿង ។

ប្រភព​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ទី​១ – អ្នកបើកបរ​រថយន្ត​មានឈ្មោះ គុយ ឆ​វ័ន ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​ទិញ​ផ្លែស្វាយ មាន​ទីលំនៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន រង​របួសធ្ងន់ ដោយ​បើកបរ​រថយន្ត​ម៉ាក​កា​ម៉ា​រី​ហើម ពណ៌​សំបក​ឪឡឹក ស៊េរី​ឆ្នាំ​៩៥ ពាក់​ស្លាក​លេខ ភ្នំពេញ ២J-៣៤ ៦២ រង​ការ​ខូចខាត​យ៉ាងដំណំ ទី​២- អ្នក​រួម​ដំណើរ​ឈ្មោះ ផល់ ចាន់រ​ក្សី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​រស់នៅ​ភូមិ​ឃុំ​ខាងលើ រង​របួសធ្ងន់ ទី​៣- ឈ្មោះ សំ សម្បត្ដិ​ចរិយា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា​គ្រូបង្រៀន​រស់នៅ​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ជា​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ រង​របួសស្រាល ។

ប្រភព​ដដែល​បញ្ជាក់​ថា ករណី​ខាងលើ​នេះ​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូន​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ប៉ៃលិន ។ តែ​ដោយសារ​អ្នកខ្លះ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ