កូវីដ=រើសអើង
- ភ្នំពេញ
ពូជសាសន៍ខ្មែរយើង…តាមកត់សម្គាល់…ចេះគោរពរាប់អានស្រឡាញ់…ពោរពេញទៅដោយមនោសញ្ចេតនា…ចេះរាក់ទាក់ស្និទ្ធស្នាល…មិនចេះរើសអើងឡើយ ។
តាមកត់សម្គាល់ទៀត…តាំងតែពីមេរោគកូវីដ-១៩ចូលឈ្លានពាន…ក្រោយពីបានយល់ដឹងនូវវិធីការពារការចម្លងមេរោគនេះមក…ជំងឺ «រើសអើង» កើតមានដោយឯកឯង…កើតមានពេញបន្ទុក…ពីទីក្រុងដល់ជនបទ ។ល ។
បានកត់សម្គាល់ឃើញទៀត…ឃើញជនបរទេសបែបអឺរ៉ុបនៅទីណា…ច្រើនដើរចេញឆ្ងាយ…អត់ហ៊ាននៅជិតទេ…ឃើញខ្មែរអ៊ិស្លាមលក់សាច់គោ…ភាគច្រើនគេចចេញអត់ហ៊ានចូលទិញទេ…មានសាច់ញាតិមកពីឆ្ងាយ…ឬមកពីបរទេស…ពីដើមមករត់ទៅចាប់ដៃឱបចង្កេះទទួល…រាក់ទាក់ជិតស្និទ្ធឱបថើបក៏មាន…
ប៉ុន្តែពេលនេះ…គ្រាន់តែឈរញញឹមទទួលពីចម្ងាយរបៀបសោះអង្គើយ…មានគូស្នេហ៍ខ្លះដែលឧស្សាហ៍ជួបគ្នា…បណ្តើរគ្នាណែបនិត្យកៀកកិត…ពេលនេះគេចចេញពីគ្នា…លែងហ៊ានឱបរិតគ្នារមួលចង្កេះ…អ្នកខ្លះធ្លាប់បបួលគូស្នេហ៍ទៅគៀងទាឱ្យអាឡេវ…ក៏គេចចេញលែងជួបគ្នាដែរ…ព្រោះតែទប់ស្កាត់មេរោគកូវីដ ។
តាមកត់សម្គាល់ទៀត…មានច្រើនណាស់រាប់មិនអស់ទេ…រឿងរើសអើងដាក់គ្នានេះ…លើកលែងតែក្នុងគ្រួសារ ប្រពន្ធ កូន ចៅ ម៉ែ ឪ ដែលរស់នៅរួមគ្នា…ក្រៅពីនេះ សូម្បីស្រីស្នេហ៍ធ្លាប់រួមរិតស្ទើរដាច់ចង្កេះ…ក៏សុំបាយបាយមួយរយៈសិនដែរ…លែងសូវទុកចិត្ត ព្រោះសង្ស័យគិតថា…ម្តងអញ ម្តងគេ…ម្ល៉ោះហើយគួបផ្សំមានជំងឺរើសអើងផង…ទុករឿងស្នេហ៍នៅម្តុំ…ចាំអស់អាកូវីដចាំជួបគ្នាជាថ្មី…ស្តារដើមឱ្យណាណីម្តង ។
នៅមានរឿងពិតច្រើនទៀត…ដោយសារតែជំងឺរើសអើង…មានគ្រួសារមួយ ប្តីទៅធ្វើការនៅស្រុកថៃជាងមួយឆ្នាំ…ពេលវិលដល់ផ្ទះវិញ…ប្រពន្ធក៏ពាក់ម៉ាស…ប្តីក៏ពាក់ម៉ាស…អត់ហ៊ានឱបរិតដោយក្តីស្រឡាញ់ ដោយក្តីនឹករឮកទេ…សុំគ្នានៅឆ្ងាយ១៤ថ្ងៃសិន… ដើម្បីប្រឆាំងអាកូវីដ…កុំអាលច្រេមច្រុំអី…ទោះបីឃ្លានរៀងខ្លួនក៏ដោយ…េហ ! េហ !
ចែករំលែកព័តមាននេះ