ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលអវិជ្ជមានវីរុស​កូវីដ-១៩​ លើ​បុរស​​​ចិន​២​នាក់ក្តៅខ្លួន​​​​​នៅបាវិត​

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង ៖ ​ក្នុងចំណោម​ជនជាតិចិនទាំង១៧៤នាក់ ​មាន២នាក់​ជាបុរស ម្នាក់អាយុ២៦ឆ្នាំ និង​ម្នាក់​ទៀត​​អាយុ​៣២​ឆ្នាំមានអាការៈក្តៅខ្លួន ​ហើយត្រូវខាងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បានយក​សំណាក​​ទៅ​ពិនិត្យ​នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ។…

ខេត្តស្វាយរៀង ៖ ​ក្នុងចំណោម​ជនជាតិចិនទាំង១៧៤នាក់ ​មាន២នាក់​ជាបុរស ម្នាក់អាយុ២៦ឆ្នាំ និង​ម្នាក់​ទៀត​​អាយុ​៣២​ឆ្នាំមានអាការៈក្តៅខ្លួន ​ហើយត្រូវខាងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បានយក​សំណាក​​ទៅ​ពិនិត្យ​នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ។ ​នេះបើ​​យោង​តាម​លិខិតប្រកាសរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៨ មីនា ​។

បច្ចុប្បន្ន បុរសទាំង២នាក់ខាងលើ​ ត្រូវ​បាន​អនុញ្ញាត​ឱ្យចេញពីមន្ទីរពេទ្យ​ខេត្តស្វាយរៀងនៅថ្ងៃនេះ ​ ។

យោងតាមការ​ប្រកាសរបស់ក្រសួងសុខាភិបាលឱ្យដឹងទៀតថា ​នៅខេត្តស្វាយរៀង ករណី​ជនជាតិចិន​ចំនួន​១៧៤នាក់​ គឺធ្វើ​ដំណើរ​​តាមជើងហោះ​ហើរ​មួួយ​មកពីហ្វីលីពីន​ កាលពីថ្ងៃទី២៤ មីនា ២០២០ ដើម្បីវិល​ត្រឡប់​​ទៅប្រទេស​ចិនវិញ ​តាមជើងហោះហើរ​មួយទៀត​ ដែល​​ត្រូវ​បន្តនៅថ្ងៃទី២៧ មីនា ២០២០ គឺពួក​គាត់ត្រូវបាន​ធ្វើ​ដំណើរ​មក​សម្រាកនៅសណ្ឋាគារ​មួយ​នៅ​បាវិត ខេត្តស្វាយរៀង ។

សូមរំលឹកថា៖ ឃុំចិន​១៧៤នាក់រយៈ១៤ថ្ងៃ នៅ​ក្នុង​សណ្ឋា​​​គារ​ក្រុងបាវិត

អត្ថបទសរសេរ ដោយ