ខេត្តស្វាយរៀង ៖ ជនជាតិចិនមានចំនួន១៧៤នាក់ ដែលបានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុចខាងមុខសណ្ឋាគារនិងកាស៊ីណូជិតច្រកទ្វាព្រំដែនអន្តរជាតិបាវិត កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៤ មីនា ឆ្នាំ២០២០ នៅក្រុងបាវិត ត្រូវសមត្ថកិច្ចអាជ្ញាធរក្រុងបាវិតឃាត់ខ្លួន និងអញ្ជើញជនជាតិចិនទាំង១៧៤នាក់នោះ មកដាក់នៅសាលាក្រុងបាវិត នៅអធិការដ្ឋាននគបាលក្រុងបាវិត និងអគារកងរាជអាវុធហត្ថក្រុងបាវិត ដើម្បីគ្រប់គ្រងនិងធ្វើចត្តាឡីសក័ ។ ហើយនៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ មីនា ២០២០ បានបញ្ជូនទៅដាក់ឲ្យស្នាក់នៅក្នុងសណ្ឋាគារអុឹម ម៉ីហៀងក្រុងបាវិត និងដាក់ពួកគេឲ្យនៅដោយឡែក
រយៈពេល១៤ថ្ងៃ ដើម្បីពិនិត្យតាមដានទប់ស្កាត់វីរុសកូវីដ១៩។
ទាក់ទិនករណីនេះ លោកលឹម សៀងហេង អភិបាលក្រុងបាវិតបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ដដែលថាសមត្ថកិច្ចនគរបាលអន្តោប្រវេសន្ត៍ស្នងការដ្ឋាននគបាលខេត្ត បានសហការជានគបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិសាកសួរ និងឲ្យមន្ត្រីសុខាភិបាលពិនិត្យ និងធ្វើចត្តាឡីសក័រហូតដល់ម៉ោង៥និង១០នាទីល្ងាច ។ជនជាតិចិនទាំង១៧៤នាក់ (ស្រី៣៦នាក់) ពុំមានរកឃើញមានមុខសញ្ញាគួរឱ្យសង្ស័យករណីវីរុសកូវីដ១៩នោះទេ។
សូមបញ្ជាក់ផងដែរ ចាប់តាំងពីមានផ្ទុះជំងឺកូវីដ-១៩នោះមក រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនឹងជំងឺកូវីដ-១៩ ដែលកំពុងតែបង្កហានិភ័យមកលើសុខភាពនិងជីវិតមនុស្សទូទាំងសាកលោក ។
ចែករំលែកព័តមាននេះ