ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ៖ ឥណ្ឌូ​នេ​ស៊ី​ស្លា.ប់​៨៧ ហ្វី​លី​ពី​ន​​៥៤

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ ឡើង​ដល់​៨៧​នាក់ បន្ទាប់​ពី​មានការ​ស្លាប់​ថ្មី ទៀត​ចំនួន ៩​នាក់ នៅ​ថ្ងៃ​២៧ ខែមីនា ។ ចំណែក​ប្រទេស​ហ្វី​លី​ពី​ន​វិញ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៥៤​នាក់…

ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ ឡើង​ដល់​៨៧​នាក់ បន្ទាប់​ពី​មានការ​ស្លាប់​ថ្មី ទៀត​ចំនួន ៩​នាក់ នៅ​ថ្ងៃ​២៧ ខែមីនា ។ ចំណែក​ប្រទេស​ហ្វី​លី​ពី​ន​វិញ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៥៤​នាក់ ។

សារព័ត៌មាន Jakarat Post របស់​ឥណ្ឌូ​នេ​ស៊ី​បាន​និយាយ​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ឥណ្ឌូ​នេ​ស៊ី​បាន​កើនឡើង​ដល់​ចំនួន​១០៤៦ គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​មានការ​ឆ្លង​ថ្មី​១៥៣​នាក់ ។ ចំណែក​អ្នក​ស្លាប់ បាន​ឡើង​ដល់​៨៧​នាក់ បន្ទាប់​ពី​មាន​អ្នក​ស្លាប់​៩​នាក់​ថ្មី​ទៀត ។

ចំណែក​សេចក្តីរាយការណ៍​ពី​ហ្វី​លី​ពី​ន​វិញ បង្ហាញ​ថា មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ចំនួន​៨០៣​នាក់​ហើយ អ្នក​ស្លាប់​ឡើង​ដល់​៥៤​នាក់ ។ ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន គឺជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​ច្រើន​ជាងគេ​ក្នុង​តំបន់​អាស៊ាន ។ កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ចំនួន​៩៨​នាក់ ដោយ​ជាង​ពាក់កណ្តាល​ជា​ជនបរទេស ហើយ​មិន​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ