ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​មាន​អ្នក​ឆ្លង​កូ​វី​ដ​ច្រើន​ជាងគេ​លើ​ពិភពលោក

4 ឆ្នាំ មុន

ប្រទេស​អា​មេ​រិ​កបាន​មាន​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​ច្រើន​ជាង​ប្រទេស​ចិន​ទៅ​ទៀត​ចាប់ពី​ថ្ងៃនេះ​តទៅ ដោយ​មាន​ចំនួន​អ្នក​ឆ្លង​រហូត​ដល់​ជាង​៨​ម៉ឺន​នាក់​។ ស្ថានភាព​បាន​ជំរុញ​អោយ​អ្នក​វិទ្យាសាស្ត្រ​ព្រមាន​ថា អា​មេ​រិ​ក​នឹង​រង​ការ​វាយប្រហារ​ដោយ​មេរោគ​នេះ​ធ្ងន់​ជាងគេ​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន របស់​សារព័ត៌មាន New York Times របស់​អា​មេ​រិ​កបាន​ផ្សាយ…

ប្រទេស​អា​មេ​រិ​កបាន​មាន​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​ច្រើន​ជាង​ប្រទេស​ចិន​ទៅ​ទៀត​ចាប់ពី​ថ្ងៃនេះ​តទៅ ដោយ​មាន​ចំនួន​អ្នក​ឆ្លង​រហូត​ដល់​ជាង​៨​ម៉ឺន​នាក់​។ ស្ថានភាព​បាន​ជំរុញ​អោយ​អ្នក​វិទ្យាសាស្ត្រ​ព្រមាន​ថា អា​មេ​រិ​ក​នឹង​រង​ការ​វាយប្រហារ​ដោយ​មេរោគ​នេះ​ធ្ងន់​ជាងគេ​។

នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន របស់​សារព័ត៌មាន New York Times របស់​អា​មេ​រិ​កបាន​ផ្សាយ កាលពី​កន្លះ​ម៉ោង​មុន​។

ពលរដ្ឋ​អា​មេ​រិ​ក​ចំនួន​៨៣៣២៩​នាក់​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ខ​ណះ​ដែល​មនុស្ស​ចំនួន​ជា ង​១២២២​នាក់ បាន​បាត់បង់ជីវិត​ ។ ចំនួន​អ្នក​ឆ្លង​នៅ​អា​មេ​រិ​កបាន​ឡើង​លើស​ប្រទេស​ចិន អុីតា​លី​និង អេ​ស្ប៉ា​ញ​។

តាម​អង្គការ​សុខភាព​ពិភពលោក ចិន​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ចំនួន​៨១៩៦១នាក់ អុី​តា​លី​មាន​ចំនួន​៧៤៣៨៦​នាក់ និង អេ​ស្ប៉ា​ញ​ចំនួន​៤៧៦១០​នាក់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ