ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី ម៉ាក ឃ្យូ​បេន មិន​គាំទ្រ​ឱ្យ​មនុស្ស​ទៅ​ធ្វើការ​ក្រៅ​ផ្ទះ​កំឡុង​ពេល​នេះ​ទេ

4 ឆ្នាំ មុន

​មហាសេដ្ឋី លោក ម៉ាក ឃ្យូ​បេន (Mark Cuban) បាន​និយាយ​ថា ប្រជាជន​អា​មេ​រិ​ក​គួរតែ​ស្តាប់​តាម​អ្នកជំនាញ​ខណៈ​ដែល​សហរដ្ឋអាមេរិក​ពិចារណា​ជំរុញ​ឲ្យ​បុគ្គលិក​ចូល​ធ្វើការ​ធម្មតា​វិញ​ក្នុង​កំឡុង​ពេល​មានការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ ពេញ​ផ្ទៃ​ប្រទេស ។…

​មហាសេដ្ឋី លោក ម៉ាក ឃ្យូ​បេន (Mark Cuban) បាន​និយាយ​ថា ប្រជាជន​អា​មេ​រិ​ក​គួរតែ​ស្តាប់​តាម​អ្នកជំនាញ​ខណៈ​ដែល​សហរដ្ឋអាមេរិក​ពិចារណា​ជំរុញ​ឲ្យ​បុគ្គលិក​ចូល​ធ្វើការ​ធម្មតា​វិញ​ក្នុង​កំឡុង​ពេល​មានការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ ពេញ​ផ្ទៃ​ប្រទេស ។

យោង​ទៅ​តាម​សេចក្តីរាយការណ៍​មួយ​របស់ Bloomberg បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​ជា​ច្រើន​រូប​កំពុង​តែ​បង្ខំ​ឲ្យ​បុគ្គលិក​ចូល​ធ្វើការ​វិញ​ឲ្យ​បាន​ឆាប់​ៗ​ ព្រោះ​ពួក​គេ​ព្រួយបារម្ភ​ពី​ស្ថានភាព​សេដ្ឋកិច្ច ប៉ុន្តែ​លោក ឃ្យូ​បេន មិន​យល់​ស្រប​ទេ ព្រោះ​វា​ជា​បញ្ហា​អាយុជីវិត​របស់​មនុស្ស ។

គួរ​បញ្ជាក់​ដែរ​ថា ក្នុង​ពេល​ថ្មី​ៗ​នេះ បុគ្គលិក​នៅ​សហរដ្ឋអាមេរិក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅផ្ទះ ខណៈ​ដែល​ក្រុមហ៊ុន​បាន​ស្នើ​ឲ្យ​បុគ្គលិក​ធ្វើការ​នៅផ្ទះ​ផង​ដែរ​ ដើម្បី​កាត់​បន្ថយ​ការ​រាតត្បាត​នៃ​វីរុស​ដែល​មាន​វត្ត​មាន​នៅ​គ្រប់​រដ្ឋ​ទាំងអស់​ក្នុង​សហរដ្ឋអាមេរិក​ហើយ ។

ប៉ុន្តែ​កាលពីដើម​ស​ប្តា​ហ៍​នេះ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ចាប់ផ្តើម​ជំរុញ​ឲ្យ​អាជីវកម្ម និង​ក្រុមហ៊ុន​បើក​ដំណើរការ​ធម្មតា​វិញ​ក្នុង​រយៈពេល​១៥​ថ្ងៃ និង​បាន​បន្ថែម​ថា «​ពួក​យើង​មិន​អាច​ធ្វើ​ឲ្យ​ការ​ព្យាបាល​បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​បញ្ហា​ទេ​» ។

ប៉ុន្តែ​អ្នកជំនាញ​បាន​ធ្វើការ​ព្រមាន​ថា​ការ​ត្រឡប់​​ទៅ​ធ្វើការ និង​ការ​រស់នៅ​ទូទៅ​លឿន​ពេក​អាច​ផ្តល់​ហានិភ័យ​ដល់​អាយុជីវិត​របស់​មនុស្ស​បាន ។ វីរុស​កូ​វី​ដ​១៩ ពិតជា​ងាយ​ក្នុង​ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ណាស់ ហើយ​ការ​ធ្វើ​ដូច្នេះ​អាច​ជំរុញ​ឲ្យ​មានការ​ចម្លង​វីរុស​ទៅ​កាន់​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់​ដូច​ជា​មនុស្ស​ចាស់ជរា និង​អ្នក​ដែល​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ជាដើម ។

យោង​ទៅ​តាម​វេជ្ជបណ្ឌិត អាន​ថូ​នី ហ្វោ​ជី (Anthony Fauci) ដែល​ជា​អ្នកជំនាញ​ថ្នាក់ខ្ពស់​ផ្នែក​ជំងឺ​ឆ្លង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​មក​ថា «​ខ្ញុំ​មិន​គិត​ថា​សុខ​ៗ ក្នុង​កំឡុង​ពេល​មួ​យស​ប្តា​ហ៍​ក្រោយ ឬ​ពី​រស​ប្តា​ហ៍​ក្រោយ អ្វី​ៗ​ទាំងអស់​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​ទេ​» ៕ (​យោង​តាម​ប្រភពពី businessinsider )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ