ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះផ្សព្វផ្សាយដល់​ប្រជា​ពលរដ្ឋ​ក្នុងមូល​ដ្ឋាន ដើម្បីទប់ស្កាត់វីរុសកូវីដ-១៩

4 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ដើម្បី​អនុវត្ត​តាម​ថ្នាក់ដឹកនាំ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ បាន​ជំរុញ​ឱ្យ​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ​ដែល​មានការ​សហការ​ពី​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់​នៅ​ក្នុងស្រុក​ឲ្យ​បង្កើន​ស្មារតី​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​ជា​ប្រចាំ ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ពី​បញ្ហា​ការ​តាមដាន​សុខភាព​ និង​រក្សា​អនាម​័យការពា​ឆ្លង​វីរុសកូវីដ-១៩…

​ខេត្តព្រះសីហនុ ៖ ដើម្បី​អនុវត្ត​តាម​ថ្នាក់ដឹកនាំ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ បាន​ជំរុញ​ឱ្យ​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ​ដែល​មានការ​សហការ​ពី​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់​នៅ​ក្នុងស្រុក​ឲ្យ​បង្កើន​ស្មារតី​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​ជា​ប្រចាំ ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ពី​បញ្ហា​ការ​តាមដាន​សុខភាព​ និង​រក្សា​អនាម​័យការពា​ឆ្លង​វីរុសកូវីដ-១៩ ដែល​ត្រូវ​ប្រតិបត្តិការ​​ប្រចាំ​ថ្ងៃ​បញ្ជ្រាប​ដល់​​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ ដើម្បី​ការពារ​ទប់ស្កាត់​ជំងឺ​​ប្រភេទ​​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​​រកឃើញ​ផ្ទុកវីរុសកូវីដ-១៩​មានចំនួន​៩៦​នាក់​​គិតមក​​ត្រឹម​យប់ថ្ងៃ​ទី​២៥ មីនា ។

​សូម​បញ្ជាក់​ថា យោង​តាម​ក្រសួងសុខាភិបាល​កម្ពុជា បាន​រក​ឃើញ​អ្នក​​ផ្ទុកវីរុសកូវីដ-១៩ មាន​ចំនួន​៩៦​នាក់ ខណៈ​មាន​អ្នកជា​សះស្បើយ​​​មាន​ចំនួន​១០​នាក់​ ក្នុង​នោះ​ជនជាតិ​ខ្មែរ​៨​នាក់ និង​ជនបរទេស​២​នាក់​ គិតមក​​ត្រឹម​យប់​ថ្ងៃ​ទី​២៥ ខែមីនា​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ