ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់! ខឹង​​ប្អូនស្រី និង​ឪពុក​ស្តីឱ្យ​​រឿង​មើល​ទូរ​ទស្ស​ន៍ ​ដេញ​កា.ប់​ពេញ​ភូមិ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ ​យុវជន​​ម្នាក់​​ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន បន្ទាប់​ពី​​ប្អូនស្រី និង​ឪពុក​បង្កើត​ស្តី​ឱ្យ​រឿង​​មើល​ទូរទស្សន៍​ ហើយ​បើក​សំលេង​ឮ​ខ្លាំង​ពេក ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង​ក៏ដេញកាប់​ផ្អើល​ពេញ​ភូមិ បណ្តាល​ឱ្យ​ជនរងគ្រោះជា​ឪពុករង​របួសភ្នែក​ខាង​ស្តាំ ។ ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​៣និង​​៣០នាទី​រសៀល​ថ្ងៃ​ទី​២៥…

ខេត្ត​កណ្តាល​ ៖ ​យុវជន​​ម្នាក់​​ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន បន្ទាប់​ពី​​ប្អូនស្រី និង​ឪពុក​បង្កើត​ស្តី​ឱ្យ​រឿង​​មើល​ទូរទស្សន៍​ ហើយ​បើក​សំលេង​ឮ​ខ្លាំង​ពេក ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹង​ក៏ដេញកាប់​ផ្អើល​ពេញ​ភូមិ បណ្តាល​ឱ្យ​ជនរងគ្រោះជា​ឪពុករង​របួសភ្នែក​ខាង​ស្តាំ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​៣និង​​៣០នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​​មួយកន្លែង ​ស្ថិត​ក្នុងភូមិ​ព្រែក​ឫស្សី ឃុំ​កំពុង​កុង ស្រុក​កោះធំ ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​ជា​ឪពុក​បង្កើត​ឈ្មោះ ស្តើង ធូ អាយុ​៥៩​ឆ្នាំ មុខរបរ​កសិករ ​បាន​រង​របួស​ភ្នែក​ខាងស្តាំ​ និង​ប្អូនស្រី​ឈ្មោះ​ធូ ស្រី​វិ​ន ។​ ​ចំណែក​​ជនសង្ស័យជា​កូន​​ឈ្មោះ ធូ សីហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ ។ គ្រួសារនេះ​​រស់នៅក្នុងភូមិឃុំកើតហេតុ​ខាងលើ ។

តាម​ប្រភពពី​នគរបាល​បានអោយ​ដឹង​ថា មុនពេលកើតហេតុ ជនរងគ្រោះជា​ឪពុក​បានឃើញ​ជនសង្ស័យ​ជា​កូន និង​ប្អូនស្រី​​ឈ្លោះប្រកែក​គ្នា ទើប​ជន​រង​គ្រោះ​ជា​ឪពុក​ក៏​ដើរទៅ​ផ្ទះ ហើយ​សួរ​ថា មានរឿង​អី​បាន​ឈ្លោះប្រកែក​គ្នា​បែប​នេះ? ។

តាម​ប្រភពដដែលបានបន្ត​ថា ពេល​នោះ​ប្អូនស្រី​បាន​ឆ្លើយ​ថា ​ជនសង្ស័យជា​បង​មើល​ទូរទស្សន៍​តាំងពី​ព្រឹក​រហូត​ទល់​ល្ងាច ហើយ​បើក​សម្លេង​ឮ​ៗ​ទៀត លុះ​ពេល​​ប្រាប់​ឱ្យ​បិទ ជនសង្ស័យ​​ខឹង​បាន​បោច​ឌុ​យ​ទូរទស្សន៍​ខ្ទេចខ្ទី​អស់រលីង​។ ពេល​ស្តាប់​កូនស្រី​និយាយ​រួច ជន​រង​គ្រោះ​បាន​ស្តីបន្ទោសជនសង្ស័យ​ជាកូន ​​ពេល​នោះ​ជនសង្ស័យ​មិន​និយាយ​តប​​តជាមួយ​​ឪពុក​វិញ​ទេ បាន​ដើរ​ចេញ​ទៅ​ក្រៅ​វិញ​បាត់​។

តាម​ប្រភពដដែលបានបន្ត​ថា លុះ​​ដល់វេលា​​ម៉ោង​កើតហេតុ ជនសង្ស័យ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ដើរ​ទៅ​​វាយ​ជន​រង​គ្រោះជា​ឪពុក​មួយ​ដៃ​ចំ​ភ្នែក​ខាងស្តាំ បណ្តាល​ឱ្យ​រង​របួស​ជាំភ្នែក ។ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ក៏បាន​ទាញ​កាំបិត​កណ្ដៀវ​ដេញ​កាប់​ប្អូនស្រី​ម្នាក់​ទៀត ប៉ុន្តែ​បាន​អ្នក​ជិតខាង​ជួយ​ឃាត់​ទាន់​ ទើប​ផ្អាក សកម្មភាព​​ទាន់​ពេល​។

បច្ចុប្បន្ន​ សមត្ថកិច្ច​ប៉ុស្តិ៍​បាន​នាំ​ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​បញ្ជូន​​ទៅ​​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​ការ​តាម​នីតិវិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ