សិង្ហ​បុរី ប្រហែល​នឹង​មិន​លើក​ថ្ងៃ​បោះ​ឆ្នោត​​ទេ ទោះបីជា​មាន​កូ​វី​ដ​១៩​ក៏​ដោយ


សិង្ហ​បុរី ៖ រដ្ឋាភិបាល​សិង្ហ​បុរី​និយាយ​ថា ខ្លួន​មិន​ទាន់​សម្រេច​ថា ពន្យា​ពេល​ថ្ងៃ​រៀបចំ​ការ​បោះ​ឆ្នោត​​ទូទៅ​ទេ បើ​ទោះបី​ស្ថិត​នៅ​ក្នុង​កំឡុង​ពេល​កូ​វី​ដ​កំពុង​លុកលុយ​ក៏​ដោយ​។ គេ​បាន​និយាយ​ថា គឺ​ពិតជា​ត្រូវការ​មើល​ដឹកនាំ​ល្អ នៅ​កំឡុង​ពេល​មាន​វិបត្តិ​បែប​នេះ​។

ប្រទេស​សិង្ហ​បុរី ដែល​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ដើមឆ្នាំ ២០២១ បាន​កែប្រែ​ព្រំដែន​បោះ​ឆ្នោត​របស់​ខ្លួន​កាលពី​ដើមខែ​នេះ នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​មួយ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា អាច​នឹង​ធ្វើការ​បោះ​ឆ្នោត​មុន​ពេល​។

គណបក្សប្រឆាំង​មួយ​ចំនួន​បាន​ទទូច​ឱ្យ​ប្រឆាំង​នឹង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ ដោយសារ​ហានិភ័យ​សុខភាព​។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​នៅ​ក្នុង​សភា លោក​ទេស​រដ្ឋមន្ត្រី Teo Chee Hean បាន​និយាយ​កាលពី​ម្សិលមិញ​ថា «​ស្ថានភាព​បច្ចុប្បន្ន​មិន​ប្រសើរ​ទេ​»​។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​អាច​នឹង​បន្ត​កើត​មាន​ក្នុង​ពេល​ណាមួយ ប្រទេស​អាច​នឹង​ធ្វើការ​បោះ​ឆ្នោត​មុន​ពេល​កំណត់។

លោក​បាន​មាន​ប្រសាសន៍​ថា «​នៅ​ពេល​អ្នក​កំពុង​ជិះទូក​កាត់​ព្យុះ អ្នក​ចង់​ដឹង​ថា តើ​ប្រធាន​ក្រុម​របស់​អ្នក​គឺជា​នរណា ហើយ​គាត់​នោះ​នឹង​មិន​ប្តូរ​ចិត្ត​នៅ​ពាក់កណ្តាល​ទី​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ