ព្រះមហាក្សត្រ​និង​ម្ចាស់​ក្ស​ត្រី​ ដាក់នៅ​ដាច់​ដោយឡែក​រយៈ១៤​ថ្ងៃ ​


ម៉ា​ឡេ​ស៊ី ៖ ព្រះមហាក្សត្រ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ម្ចាស់​ក្ស​ត្រី​របស់​ព្រះ​អង្គ​ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល១៤ថ្ងៃ បន្ទាប់​ពី​មន្ត្រី​វាំងជា​ច្រើន​រូប​ ត្រូវ​បាន​តេស្ត​រក​ឃើញ​មាន​ផ្ទុក​វិ​រុស​កូវ​ដី-១៩ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ម៉ា​ឡេ​ស៊ី ចុះ​ថ្ងៃ​ទី ២៦ ខែមីនា នេះ ។

លោក Ahmad Fadil Shamsuddin សមាជិក​នៃ​គ្រួសារ​រាជវង្ស​បាន​មាន​បន្ទូល​ថា ​ព្រះមហាក្សត្រ​និង​មហេសី​ក៏​បាន​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ-១៩ តែ​លទ្ធផល​បាន​បង្ហាញ​ថា ​ទ្រង់​ទាំង​ពីរ​អង្គ​គឺ​តេ​ស្តអវិជ្ជមាន​ចំពោះ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​។

លោក​បាន​បន្ថែម​ទៀត​ថា​ឥឡូវនេះ ​មន្ត្រី​វាំងចំនួន ៧ នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មានស្ថិរភាព ហើយ​​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គូ​ឡា​ឡាំ​ពួរ​។ ខណៈ​អ្នក​ដែល​ពាក់ព័ន្ធ ឬ​ក៏​បាន​ប៉ះពាល់​នឹង​អ្នក​ផ្ទុក​កូ​វី​ដ-​១៩ ទាំង៧​នាក់​ត្រូវ​បាន​យក​មក​ធ្វើតេស្ត​ និង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ