ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ទុក​ស្បែកជើង​ ខាងក្រៅ​ផ្ទះ ដើម្បី​ការពារ​គ្រួសារ​អ្នក​ពី​វីរុស COVID-19

4 ឆ្នាំ មុន

អ្នកឯកទេស​ខាង​ជំងឺឆ្លង បាន​ព្រមាន​ថា កូ​វី​ដ​-១៩ អាច​រស់នៅ​លើ​ផ្ទៃ​ស្បែកជើង​បាន​រហូត​ដល់ ៥​ថ្ងៃ ដោយសារ​ស្បែកជើង​អាច​ផ្ទុក​វីរុស​នេះ ប្រសិនបើ​វា​ត្រូវ​បាន​គេ​ពាក់ នៅ​តំបន់​ដែល​មមាញឹក ដូច​ជាទី​ផ្សារ ផ្សារ​ទំនើប…

អ្នកឯកទេស​ខាង​ជំងឺឆ្លង បាន​ព្រមាន​ថា កូ​វី​ដ​-១៩ អាច​រស់នៅ​លើ​ផ្ទៃ​ស្បែកជើង​បាន​រហូត​ដល់ ៥​ថ្ងៃ ដោយសារ​ស្បែកជើង​អាច​ផ្ទុក​វីរុស​នេះ ប្រសិនបើ​វា​ត្រូវ​បាន​គេ​ពាក់ នៅ​តំបន់​ដែល​មមាញឹក ដូច​ជាទី​ផ្សារ ផ្សារ​ទំនើប ការិយាល័យ អាកាសយានដ្ឋាន ឬ​កន្លែង​ជញ្ជូន​សាធារណៈ​ជាដើម នេះ​បើ​តាម dailymail បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ មីនា ២០២០​នេះ ។

ស្បែកជើង​តែ​មួយ​គឺជា​កន្លែង​បណ្ដុំ​ដ៏​សំខាន់​នៃ​បាក់តេរី ផ្សិត និង​វីរុស​ផ្សេង​ៗ​ទៅ​ហើយ ចំណែកឯ​ដំណក់ទឹក​ដែល​ចេញ​ផ្លូវដង្ហើម​អ្នក​ផ្ទុក​វីរុស COVID-19 នៅ​ពេល​ក្អក​និង​កណ្ដាស់​នោះ វី​រុ​រស​ទាំងនោះ នៅ​តែ​អាច​ធ្លាក់​ជាប់​គ្រប់​ទីកន្លែង​នៅ​ផ្នែក​ខាងលើ​នៃ​ស្បែកជើង ឬ​កែង​ស្បែកជើង និង​បាត​ស្បែកជើង​ផង​ដែរ ។

ជា​ធម្មតា​ស្បែកជើង ត្រូវ​បាន​ផលិត​ចេញពី​សំភារ​ដែល​ប្រើប្រាស់​បាន​យូរ ដូច​ជា​ធ្វើ​ចេញពី​ជ័រកៅស៊ូ ឬ​ប្រភេទ​ស្បែក និង​សំយោគ​ប្លា​ស្ទិ​ច ដែល​សុទ្ធសឹងតែ​មាន​ហានិភ័យ​ខ្ពស់​នៃ​ចម្លង​បាក់តេរី ព្រោះថា វា​មិន​មាន​ខ្យល់​ឆ្លងកាត់​ផ្ទៃ​ខាងក្នុង​ឡើយ ពិសេស​ស្បែកជើង​ប្រភេទ​ឃ្លុប ។

ទីប្រឹក្សា​ផ្នែក​សុខភាព លោក​វេជ្ជបណ្ឌិត ម៉ា​រី អេស​ស្មី​ត Mary E. Schmidt បាន​យល់​ស្រប ដោយ​លោក​និយាយ​ថា មេរោគ​កូ​វី​ដ​១៩​នេះ ត្រូវ​បាន​គេ​បង្ហាញ​ថា វា​រស់នៅ​លើ​ផ្ទៃ​សំយោគ​បាន​រយៈពេល ៥​ថ្ងៃ រឺ​ច្រើន​ជាង​នេះ ដោយ​ការ​សិក្សា​លើ​សំភារៈ ដែល​ទាក់ទង​នឹង​ក្រណាត់ ស្បែក នៅ​សីតុណ្ហភាព​មធ្យម​នៅ​ក្នុង​បន្ទប់ ។

ការ​អះអាង​ទាំងនេះ ត្រូវ​បាន​គាំទ្រ ដោយ​អ្នកជំនាញ​សុខភាព​សាធារណៈ នៅ​មន្ទីរ​សុខាភិបាល​ក្រុង​កាន​សាស ដែល​បាន​និយាយ​ថា ស្បែកជើង ធ្វើ​ពី​ផ្លា​ស្ទិ​ច និង​សំយោគ​ផ្សេង​ទៀត អាច​ផ្ទុក​វីរុស​សកម្ម​ជា​ច្រើន​ថ្ងៃ ។

លោកស្រី​វេជ្ជបណ្ឌិត Winner បាន​និយាយ​ថា ស្បែកជើង​គួរតែ​ទុក​នៅ​ទីធ្លា​ជុំវិញ នៅ​ក្រៅ​ផ្ទះ ឬ​នៅ​ខាង​មុខទ្វារ​ផ្ទះ ។ លោកស្រី​បន្ត​ថា “​វិធី​នេះ គឺជា​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ ទៅ​ដល់​ក្រុម​គ្រួសារ​របស់​លោក​អ្នក​បាន​មួយ​ផ្នែក​” ។

អ្នក​ដែល​មិនសូវ​នៅផ្ទះ ឫ​ចេញ​ទៅ​ធ្វើការ​ក្រៅ​ផ្ទះ​ច្រើន ដូច​ជា​ធ្វើ​អាជីវកម្ម បុគ្គលិក​សុខាភិបាល និង​បុគ្គលិក​ហាង ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើ​ស្បែកជើង​មួយ ឫ​ពីរ​គូ​ផ្សេង​ទៀត សម្រាប់​ផ្លាស់​ប្តូរ​គ្នា រាល់ពេល​ដែល​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ ។ ស្បែកជើង​ដែល​ពាក់​ចេញ​ក្រៅ​ផ្ទះ ពេល​ពាក់​ចូល​មក​វិញ​គួរតែ​ត្រូវ​បាន​សម្អាត ។

ដ​ផ​យ​ឡែក អ្នក​បរិស្ថាន នៅ​ទីក្រុង​មែ​ល​ប៊​ន លោកស្រី Nicole Bijlsma បាន​ព្រមាន​អំពី​ស្បែកជើង​នេះ​ដែរ​ថា សូ​ម្បី​តែ​ធូលី ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​អា​ឡែ​រ​ហ្សី បាន​ដែរ នៅ​ពេល​នាំ​វា​ចូល​ក្នុងផ្ទះ ។ នាង​បាន​បន្ត​ថា វា​ជា​ការ​ប្រសើរ បើ​យើង​ទុក​ស្បែកជើង​នៅ​ខាងក្រៅ ឬ​នៅ​ខាង​មុខទ្វារ ជា​ជាង​យក​មក​ទុក​ក្នុងផ្ទះ ។

លោកស្រី Bijlsma មាន​ប្រសាសន៍​ថា ប៉ុន្តែ​របស់​ស្អាត​និង​មាន​តម្លៃ​ដែល​លោក​អ្នកខ្លាច​បាត់បង់​(​ដោយ​ការ​លួច​)​នោះ វា​ចាំបាច់​ត្រូវ​តែ​ប្រាកដ​ថា លោក​អ្នក​អនាម័យ​គ្រប់​ផ្ទៃ​ទាំងអស់ ទាំង​ផ្ទៃ​ខាងក្នុង​ស្បែកជើង​ផង​ដែរ មុន​យក​វា​មក​ទុក​ក្នុងផ្ទះ ។

ជាមួយ​គ្នា​នេះ ការ​អនាម័យ​សម្រាប់​គ្រួសារ​ពិតជា​អាច​កាត់​បន្ថយ នៃ​បាក់តេរី​អាក្រក់ មិន​ថា​តែ​វីរុស COVID-19 ទេ ដោយ​លោកស្រី Bijlsma បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ការ​លាងដៃ​ជា​ប្រចាំ និង​ចៀសវាង​ការ​ប៉ះ​មុខ​របស់​អ្នក និង​ក្អក ឫ​កណ្តាស់ ត្រូវធ្វើ​ដាក់​ទៅ​លើ​កែងដៃ​របស់​អ្នក ជំនួស​ឱ្យដៃ​របស់​អ្នក គឺជា​ការ​ការពារ​ដ៏​ល្អ​បំផុត ! ដែល​យើង​អាច​កាត់​បន្ថយ​ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស នៃ​ជំងឺ​កូ​វី​ដ​១៩ នេះ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ