ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូឡុំ​ប៊ី​លែង​ផ្ដល់​ព័ត៌​មាន​សម្ងាត់​ឱ្យ​អាមេរិក​ព្រោះ​ខឹង​ការ​បង្ក្រាប​គ្រឿ.ងញៀ.ន​ស្លា.ប់​ច្រើន​​ពេក

51 វិនាទី មុន

ទី​ក្រុង​បូហ្គោតា៖ ប្រទេស​កូឡុំប៊ី​ប្រកាស​ព្យួរ​ទុក​ការ​សហ​ការ​ចែក​រំលែក​ព័ត៌​មាន​សម្ងាត់​ជា​មួយ​អាមេរិក​ដោយ​សារ​ខឹង​សម្បារ​នឹង​អាមេរិក​​បាញ់​ប្រ​ហារ​ទូក​ដែល​​សង្ស័យ​ដឹក​គ្រឿង​ញៀន​នៅ​សមុទ្រ​ការីប៊ីន​។ ថ្មី​ៗ​នេះ ប្រធានា​ធិបតី​កូឡុំប៊ី លោក​ប៉េ​ត្រូ​ (Petro) ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​រដ្ឋាភិបាល​របស់​លោក​សម្រេច​​ផ្អាក​​ប្រព័ន្ធ​ទំនាក់​ទំនង និង​កិច្ច​ព្រម​ព្រៀង​គ្រប់​កម្រិត​ជា​មួយ​ស្ថាប័ន​សន្តិ​សុខ​របស់​អាមេរិក​។​ វិធាន​ការ​នេះ​នឹង​រក្សា​ទុក​រហូត​ដល់​អាមេរិក​ឈប់​បាញ់​ទូក​នៅ​សមុទ្រ​ការីប៊ីន​។ ​ចាប់​តាំង​ពី​ខែ​សីហា​…

ទី​ក្រុង​បូហ្គោតា៖ ប្រទេស​កូឡុំប៊ី​ប្រកាស​ព្យួរ​ទុក​ការ​សហ​ការ​ចែក​រំលែក​ព័ត៌​មាន​សម្ងាត់​ជា​មួយ​អាមេរិក​ដោយ​សារ​ខឹង​សម្បារ​នឹង​អាមេរិក​​បាញ់​ប្រ​ហារ​ទូក​ដែល​​សង្ស័យ​ដឹក​គ្រឿង​ញៀន​នៅ​សមុទ្រ​ការីប៊ីន​។ ថ្មី​ៗ​នេះ ប្រធានា​ធិបតី​កូឡុំប៊ី លោក​ប៉េ​ត្រូ​ (Petro) ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​រដ្ឋាភិបាល​របស់​លោក​សម្រេច​​ផ្អាក​​ប្រព័ន្ធ​ទំនាក់​ទំនង និង​កិច្ច​ព្រម​ព្រៀង​គ្រប់​កម្រិត​ជា​មួយ​ស្ថាប័ន​សន្តិ​សុខ​របស់​អាមេរិក​។​ វិធាន​ការ​នេះ​នឹង​រក្សា​ទុក​រហូត​ដល់​អាមេរិក​ឈប់​បាញ់​ទូក​នៅ​សមុទ្រ​ការីប៊ីន​។

​ចាប់​តាំង​ពី​ខែ​សីហា​ អាមេរិក​ចាប់​ផ្ដើម​ដាក់​ពង្រាយ​កម្លាំង​នៅ​សមុទ្រ​ការីប៊ីន​ដើម្បី​ចាត់​ការ​ទូក​​ដែល​សង្ស័យ​ដឹក​គ្រឿង​ញៀន​។ នេះ​មិន​មែន​ជា​ប្រតិ​បត្តិ​ការ​ដែល​សាមញ្ញ​ពេក​ទេ​ព្រោះ​អាមេរិក​ប្រើ​នាវា​ចម្បាំង​៨​គ្រឿង​ និង​ទាហាន​១​ម៉ឺន​នាក់​។ រហូត​មក​ដល់​ពេល​នេះ អាមេ​រិក​​បាញ់​ទូក​ ឬ​អូប័រ​សង្ស័យ​ដឹក​គ្រឿង​ញៀន​យ៉ាង​តិច​១៩​ករណី​នៅ​ការីប៊ីន និង​ប៉ាស៊ីហ្វិច​ខាង​កើត​​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៧៦​នាក់​។

ថ្មី​ៗ​នេះ អាមេរិក​បញ្ជូន​នាវា​ចម្បាំង​៤​គ្រឿង​ថែម​ទៀត​ទៅ​ឈរ​ជើង​នៅ​ការីប៊ីន​។ ក្នុង​នោះ​​ក៏​មាន​​​នាវា​ដឹក​យន្ត​ហោះ​១​គ្រឿង​ម៉ាក​យូ​អែស​អែស​ ជើរ៉ល​ហ្វត​ (USS Gerald R Ford) ផង​ដែរ​។ ដូច្នេះ​យុទ្ធ​នា​ការ​បង្ក្រាប​គ្រឿង​ញៀន​​​ប្រហែល​ជា​មិន​បន្ធូរ​ដៃ​ទេ​ ប៉ុន្តែ​បង្កើន​សកម្ម​ភាព​កាន់​តែ​ខ្លាំង​។ កង​ទ័ព​ជើង​ទឹក​អាមេរិក​ប្រកាស​ថា​ខ្លួន​ទើប​តែ​បញ្ជូន​ក្រុម​វាយ​ប្រហារ​ទៅ​​ដែន​​​សមុទ្រ​ក្បែរ​តំបន់​អាមេរិក​ឡាទីន​កាល​ពី​យប់​មិញ​។​

ការ​ដាក់​ពង្រាយ​កម្លាំង​ដ៏​សម្បើម​នេះ​ធ្វើ​ឱ្យ​មេ​ដឹក​នាំ​ប្រទេស​ខ្លះ​ដែល​ប្រឆាំង​អាមេរិក​នៅ​មិន​ស្រណុក​ខ្លួន​ប៉ុន្មាន​ទេ​។ ប្រធានា​ធិបតី​វេណេ​ហ្ស៊ូអេឡា លោក​ម៉ាឌូរ៉ូ អះ​អាង​ថា​អាមេរិក​ដាក់​ពង្រាយ​ក​ម្លាំង​​​ដើម្បី​ចាត់​ការ​គ្រឿង​ញៀន​នោះ​គ្រាន់​តែ​ជា​លេស​​ទេ​។ ​តាម​​ពិត​កម្លាំង​ទាំង​នេះ​សម្រាប់​ត្រៀម​វាយ​លុក​ចូល​ប្រទេស​របស់​លោក​។ កាល​ពី​យប់​មិញ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​វេណេ​ហ្ស៊ូអេឡា​ប្រកាស​តាម​ទូរ​ទស្សន៍​ថា​លោក​បាន​ដាក់​ពង្រាយ​ទាហាន​ជិត​២​សែន​នាក់ដើម្បី​ត្រៀម​ចេញ​ប្រតិ​បត្តិ​ការ​ទប់​ទល់​។​

ប្រធានា​ធិបតី​កូឡុំ​ប៊ី​ លោក​ប៉េត្រូ ធ្លាប់​ចាត់​ទុក​ការ​វាយ​ប្រហារ​របស់​អាមេរិក​ទៅ​លើ​ទូក​សង្ស័យ​ដឹក​គ្រឿង​ញៀន​​​ជា​អំពើ​មនុស្ស​ឃាត​។ កាល​ពី​យប់​មិញ លោក​ថ្លែង​ថា​រាល់​យុទ្ធ​នា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​គួរ​ណាស់​ធ្វើ​ឡើង​​ដោយ​គិត​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​សមុទ្រ​ការីប៊ីន​។ លោក​បាន​ចែក​រំលែក​ព័ត៌​មាន​ដែល​​ផ្សាយ​តាម​ទូរ​ទស្សន៍​ស៊ី​អឹន​អឹន (CNN) ​​ថា​អង់​គ្លេស​ក៏​បាន​ព្យួរ​ទុក​ការ​ចែក​រំលែក​ព័ត៌​មាន​សម្ងាត់​ជា​មួយ​អាមេរិក​ផង​ដែរ​ដោយ​សារ​ការ​បង្ក្រាប​គ្រឿង​ញៀន​នោះ​។​

តាម​ពិត​ ​អាមេរិក និង​កូឡុំ​ប៊ី​កាល​ពី​ជំនាន់​មេ​ដឹក​នាំ​មុន​ៗ​ឃើញ​ថា​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​។ ប៉ុន្តែ​ក្រោយ​ពេល​លោក​ប៉េ​ត្រូវ​ឡើង​កាន់​អំណាច​នៅ​កូឡុំប៊ី និង​​ក្រោយ​ពេល​លោក​ត្រាំ​ឡើង​កាន់​អំណាច​នៅ​អាមេរិក​ ទំនាក់​ទំនង​នេះ​ចាប់​ផ្ដើម​ធ្លាក់​ចុះ​។​ ​ចាប់​តាំង​ពី​ឆ្នាំ​២០០០​ អាមេរិក​ផ្ដល់​ថវិកា​ទៅ​ឱ្យ​កូ​ឡុំ​ប៊ី​១៤​ពាន់​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​គ្រឿង​ញៀន និង​ពួក​ឧទ្ទាម​។​

​លោកស្រី​អេលី​ហ្សាបែត​ ឌីក​ឃីន​សុន (Elizabeth Dikinson)​ ជា​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ម្នាក់​ថ្លែង​ថា​​​អា​មេ​រិក​អាច​ចាត់​ការ​បញ្ហា​គ្រឿង​ញៀន​នៅ​ការីប៊ីន​ដោយ​សារ​ការ​ចែក​រំលែក​ព័ត៌​មាន​សម្ងាត់​ពី​ប្រទេស​កូឡុំ​ប៊ី​រហូត​ដល់​៨០%​។ ដូច្នេះ​ លោក​ស្រី​យល់​ថា​បើ​សិន​កូឡុំ​ប៊ី​លែង​សហ​ការ​នៅ​ក្នុង​រឿង​នេះ​ អាមេរិក​នឹង​បាត់​បង់​ព័ត៌​មាន​សំខាន់​ និង​ជា​ការ​ខាត​បង់​ដ៏​ធំ​មួយ​សម្រាប់​ទី​ក្រុង​វ៉ាស៊ីន​តោន​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌​មាន​ហ្វាយ​ណាន់​សល​ ថាមស៍ (Financial Times) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ