ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រួច​ផុត​ជីវិត​ពី​ការ​លិច​ទូក​ដឹក​រ៉ូហ៊ីង​ហ្កា​និយាយ​រៀប​រាប់​គួរ​ឱ្យ​ព្រឺ​សម្បុរ

13 ម៉ោង មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ ក្រោយ​ហេតុ​ការណ៍​លិច​ទូក​ដឹក​ជន​ភៀស​ខ្លួន​រ៉ូហ៊ីង​ហ្កា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បន្ត​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ជា​ហូ​រហែ​ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​២៧​នាក់​។ ក្រៅ​ពី​នេះ​ មនុស្ស​ជា​ច្រើន​នាក់​ទៀត​​​នៅ​​បន្ត​បាត់​ខ្លួន​។ អ្នក​ដែល​អាច​រស់​រាន​មាន​ជីវិត​ពី​ហេតុ​ការណ៍​នេះ​បាន​និយាយ​រៀប​រាប់​អំពី​ព្រឹត្តិ​ការណ៍​ដែល​កើត​ឡើង​ស្ដាប់​ទៅ​គួរ​ឱ្យ​ព្រឺ​សម្បុរ​។ អ្នក​រស់​ពី​សេចក្ដី​ស្លាប់​ម្នាក់​និយាយ​រៀប​រាប់​អំពី​ជីវិត​រសាត់​អណ្ដែត​តែ​ម្នាក់​ឯង​នៅ​លើ​ផ្ទៃ​សមុទ្រ​អាន់​ដា​ម៉ាន់ (Andaman sea)​។ លោក​អ៊ីម៉ាន…

ទី​ក្រុង​រ៉ង់​ហ្គូន៖ ក្រោយ​ហេតុ​ការណ៍​លិច​ទូក​ដឹក​ជន​ភៀស​ខ្លួន​រ៉ូហ៊ីង​ហ្កា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បន្ត​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ជា​ហូ​រហែ​ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​២៧​នាក់​។ ក្រៅ​ពី​នេះ​ មនុស្ស​ជា​ច្រើន​នាក់​ទៀត​​​នៅ​​បន្ត​បាត់​ខ្លួន​។ អ្នក​ដែល​អាច​រស់​រាន​មាន​ជីវិត​ពី​ហេតុ​ការណ៍​នេះ​បាន​និយាយ​រៀប​រាប់​អំពី​ព្រឹត្តិ​ការណ៍​ដែល​កើត​ឡើង​ស្ដាប់​ទៅ​គួរ​ឱ្យ​ព្រឺ​សម្បុរ​។ អ្នក​រស់​ពី​សេចក្ដី​ស្លាប់​ម្នាក់​និយាយ​រៀប​រាប់​អំពី​ជីវិត​រសាត់​អណ្ដែត​តែ​ម្នាក់​ឯង​នៅ​លើ​ផ្ទៃ​សមុទ្រ​អាន់​ដា​ម៉ាន់ (Andaman sea)​។

លោក​អ៊ីម៉ាន សារីហ្វ (Iman Sharif) ប្រាប់​​​ថា​គាត់​មើល​ឃើញ​សាក​សព​មនុស្ស​​អណ្ដែត​នៅ​លើ​ផ្ទៃ​ទឹក​​។ មនុស្ស​លង់​ទឹក​ស្លាប់​ច្រើន​ណាស់​​។ គាត់​ចេះ​តែ​ហែល​បណ្ដែត​ខ្លួន​រហូត​ដល់​មាន​គេ​​​មក​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​​។ លោក​អ៊ីម៉ាន​ប្រាប់​ថា​គាត់​ឡើង​ជិះ​ទូក​ខ្នាត​ធំ​មួយ​គ្រឿង​រយៈ​ពេល​៨​ថ្ងៃ​។ បន្ទាប់​មក​ គេ​ផ្ទេ​គាត់​ទៅ​ជិះ​ទូក​ខ្នាត​តូច​វិញ​ម្ដង​ដែល​ដឹក​មនុស្ស​ប្រហែល​៧០​នាក់​​​។

ទូក​នោះ​បើក​មិន​បាន​ប៉ុន្មាន​ផង​ក៏​ស្រាប់​តែ​លិច​ភ្លឹប​ទៅ​ក្នុង​ទឹក​សមុទ្រ​តែ​ម្ដង​។ គាត់​ស្រវា​ចាប់​បាន​បំណែក​របស់​ទូក​នោះ​ ហើយ​ចេះ​តែ​ហែល​បណ្ដែត​ខ្លួន​អស់​ជា​ច្រើន​ថ្ងៃ​ទម្រាំ​រសាត់​អណ្ដែត​ទៅ​ដល់​ជិត​កោះ​មួយ​នៃ​ប្រទេស​ម៉ាឡេស៊ី។ ឥឡូវ​នេះ ថៃ​ និង​ម៉ាឡេស៊ី​សហ​ការ​គ្នា​បន្ត​ស្វែង​រក​មនុស្ស​រាប់​សិប​នាក់​ទៀត​​ដែល​​នៅ​បន្ត​បាត់​ខ្លួន​​ក្បែរ​ព្រំ​ដែន​សមុទ្រ​ប្រទេស​ទាំង​២​។

ថ្ងៃ​នេះ គេ​ស្រង់​បាន​សាក​សព​ជន​រង​គ្រោះ​៩​នាក់​ថែម​ទៀត​។ ក្នុង​នោះ សាក​សព​ម្នាក់​ស្រង់​បាន​​នៅ​លើ​ផ្ទៃ​សមុទ្រ​ប្រទេស​ថៃ​។ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ជន​ជាតិ​រ៉ូហ៊ីង​ហ្កា​​នៅ​តែ​ប្រើ​វិធី​ជម្លៀស​ខ្លួន​តាម​កូន​ទូក​តូច​ៗ​ដែល​ផ្ទុក​លើស​ចំណុះ​ដើម្បី​ព្យា​យាម​ភៀស​ខ្លួន​ទៅ​ប្រទេស​ដទៃ​ដូច​ជា​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី​ និង​ថៃ​ជា​ដើម។ ពួក​គេ​កំពុង​ជួប​​​ទ្វេ​គ្រោះ​។ ពួក​គេ​រស់​នៅ​មី​យ៉ាន់​ម៉ា​គ្មាន​សេចក្ដី​សុខ​ទេ​ព្រោះ​​ក្រុម​យោធា​ធ្វើ​ទុក្ខ​បុក​ម្នេញ​។

ចំណែក​រស់​នៅ​ជំរំ​ខក់​បាហ្សា​ និង​ជំរំ​ដទៃ​ទៀត​នៅ​​​ប្រទេស​បង់​ក្លា​ដែស​ក៏​រស់​នៅ​មិន​បាន​សេចក្ដី​សុខ​ប៉ុន្មាន​ដែរ​ ហើយ​រស់​​នៅ​គ្មាន​អនាគត​ទៀត​ផង​​ព្រោះពួក​គេ​​មិន​ដឹង​ថា​ត្រូវ​បន្ត​រស់​នៅ​ទី​នោះ​រហូត​ដល់​ពេល​ណា​។ ម៉្លោះ​ហើយ​ ពួក​គេ​សុខ​ចិត្ត​ជិះ​ទូក​កាត់​ផ្ទៃ​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​ទាំង​ផ្សង​ព្រេង​ដោយ​សេចក្ដី​សង្ឃឹម​ថា​នឹង​រក​ឃើញ​ឆាក​ជីវិត​ដែល​ប្រសើរ​ជាង​នេះ​។

ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ ម៉ាឡេស៊ី​​​ជួយ​សង្គ្រោះ​អ្នក​នៅ​រស់​បាន​១៣​នាក់​ និង​ស្រង់​បាន​សាក​សព​ជន​រង​គ្រោះ​១២​នាក់​​។ នេះ​បើ​យោ​ងតាម​ការ​បញ្ជាក់​របស់​លោក​រុំ​លី មូស្តា​ហ្វា (Romli Mustafa) ជា​ប្រធាន​ទី​ភ្នាក់​ងារ​លំហ​សមុទ្រ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​។ កាល​ពី​មុន​នេះ លោក​ថ្លែង​ថា​អាជ្ញា​ធរ​ថៃ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​៩​នាក់​។ ប៉ុន្តែ​មន្ត្រី​មូល​ដ្ឋាន​​ថៃ​នៅ​ខេត្ត​សាទុន (Satun) ​ប្រាប់​ទី​ភ្នាក់​ងារ​រ៉យ​ទ័រ​ថា​គេ​ស្រង់​បាន​សាក​សព​តែ​៦​នាក់​ប៉ុណ្ណោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ