ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ច​ខំ​ចាប់​​ តែ​តុលាការ​បែ​រ​ជា​ដោះ​លែងវិញ​ គឺខុសខ្លះ ត្រូវខ្លះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ​លោកជិន ម៉ា​លី​ន​ បាន​បញ្ជាក់ថា​ ចំពោះ​ការ​លើក​ឡើង​របស់​​ប្រជាពលរដ្ឋ​ថា​ សមត្ថកិច្ច​ខំ​ចាប់​ជនសង្ស័យ បែរជា​តុលាការដោះ​លែង​វិញ​ ជា​ទស្សនៈ​ត្រូវ​ខ្លះ…

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ​លោកជិន ម៉ា​លី​ន​ បាន​បញ្ជាក់ថា​ ចំពោះ​ការ​លើក​ឡើង​របស់​​ប្រជាពលរដ្ឋ​ថា​ សមត្ថកិច្ច​ខំ​ចាប់​ជនសង្ស័យ បែរជា​តុលាការដោះ​លែង​វិញ​ ជា​ទស្សនៈ​ត្រូវ​ខ្លះ ​ខុស ខ្លះ​ ។ ​

ថ្លែង​ក្នុង​ស​ន្និ​សីទសារព័ត៌មាន​ ព្រឹក​ថ្ងៃ​ទី​២៦​ មីនា ឆ្នាំ​២០២០​ នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ លោក​ជិន ម៉ា​លី​ន​ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បាន​ប្រកាស​ទទួលស្គាល់ ​ចំពោះ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ថា ​សមត្ថកិច្ច​ខំ​ចាប់​ជនសង្ស័យជន​ដៃដល់ តែ​ជាប់​ឃុំ​មួយ​រយៈពេល ​បានឃើញមុខ​ថា​ត្រូវ​ខ្លះ និង​ខុស​ខ្លះ​។

លោក​បញ្ជាក់​ថា​ ៖ «​វា​មិន​ត្រឹមត្រូវ​ទាំង​អស់នោះ​ទេ ​ព្រោះថា​ ប្រជាជន​មិន​បាន​យល់​ពី​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​នគ​បាល​យុត្តិធម៌ ជាមួយ​តុលាការ​យ៉ាងម៉េច​នោះ​ទេ​ ។ នគ​បាល​យុត្តិធម៌​មាន​ភារកិច្ច​ទប់ស្កាត់ និង​ប​ង្រា​ប់​បទល្មើស​ដោយ​ចាប់​ជនសង្ស័យ ។ អី​ញ្ចឹ​ង​ពេល​ចាប់​បាន​ត្រូវ​ប​ញ្ចូ​ន​ទៅ​តុលា ការ​ដោយ​ភ្ជាប់​ជាមួយ​ភស្តុ​តាង និង​របា​ការណ៍ និង​សំណុំ​ឯកសារ​គ្រប់​បែប​ណា ហើយ​តុលាការ​ជា​អ្នក​សម្រេច​ដោយ​ធ្វើការ​ស៊ើប​អង្កេត និង​ត្រួតពិនិត្យ​ភស្តុ​ង​តាង​ឡើង​វិញ ប៉ុន្តែ​បើ​រក​ឃើញ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​គេ​ដោះ​លែង ឬ​ដោះ​លែង​ឲ្យ​នៅ ក្រៅ​ឃុំ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​»​។ ​លោក​បន្ត​ថា​ច្បាប់​មិន​តម្រូវ​ឲ្យ​ចាប់​ឃុំខ្លួន​នោះ​ទេ បើ​មិន​ប្រព្រឹត្តិ​បទល្មើស​ធ្ងន់ធ្ងរ ហើយ​មិនមែន​ជា​មធ្យោបាយ​ចុង​ក្រោយ​នោះ​គឺ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​ស្ថិត ក្នុង​ការ​គ្រប់​ផ្លូវច្បាប់​។

​អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ថា​នៅ​ពេល​ប្រជាពលរដ្ឋ​មិន​យល់ និង​ជ្រាប​ពី​ដំណើរការ​នីតិវិធី​ច្បាប់​គាត់​អាច​ធ្វើការ​សន្និដ្ឋាន​ដោយ​ភាន់ច្រឡំ​ថា​តុលាកា​ពុក​រលួយ ប៉ូ​លី​ស​ខំ​ចាប់​បែរជា​ដោះ​លែង​វិញ ។ ចំណុច​នេះ​ក៏​មាន​ករណី​ត្រូវ​ខ្លះ ខុស​ខ្លះ​ព្រោះថា​កន្លង​មក​ក៏​មាន​មន្ត្រី​តុលាការ​មួយ​ចំនួន​បាន​ប្រព្រឹត្តិ​មិន​ប្រក្រតី​ផង​ដែរ​។​

ដោយ​មន្ត្រី​នោះ​បាន​ផ្អែក​លើក​ផលប្រយោជន៍​បុគ្គល ទំនាក់ទំនង​ផលប្រយោជន៍​មួយ​ចំនួន​ទៀត​។ ​លោក​បាន​បញ្ជាក់​ថា​៖«​នេះ​ជា​ការ​ប្រព្រឹត្តិ​របស់​បុគ្គល យើង​ក៏​មាន​យន្តការ​តាមដាន​ត្រួតពិនិត្យ ដោយ​កន្លែង​មក​យើង​ក៏​បាន​ដាក់​ទណ្ឌកម្ម​ផ្នែក​ពិន័យ ហើយ​បើ​ទាក់ទង​និង​បទល្មើស​ពុក​រលួយ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​ត្រូវ​សម្រេច​ដោយ​តុលាការ​។ អី​ញ្ចឹ​ង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ត្រូវ​ខ្លះ និង​ខុស​ខ្លះ​»​។

​គួរ​រ​ំលឹកថា​ កន្លង​មក​ មាន​មតិ​សាធារណៈ​បាន​នាំ​គ្នា​លើក​ឡើង​ថា ​ហេតុ​បានជា​សមត្ថកិច្ច​ខំ​ចាំ​ជនសង្ស័យ ឬ​ល្មើស​តែ​ចុង​ក្រោយ​ បែរជា​តុលាការ​ដោះ​លែង​ទៅ​វិញ ដែល​ចំណុច​នេះ ​ហាក់ដូចជា​ធ្វើ​ឲ្យ​សមត្ថកិច្ច​បាក់ទឹកចិត្ត​ក្នុង​ការ​ធ្វើការ​និង​បង្ក្រាប​ជន​ទាំងនោះ​ ។

អត្ថបទសរសេរ ដោយ