ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​សោកសង្រេង​បំផុត​ធ្វើ​ឲ្យ​ពិ​ភព​លោក​ស្រក់​ទឹកភ្នែក​មិនដឹង​ខ្លួន

4 ឆ្នាំ មុន

ថ្មី​ៗ​នេះ​រូបថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​លោកតា​ជនជាតិ​អ៊ី​តា​លី​ម្នាក់ ដែល​មាន​វ័យ​ចំណាស់​ខ្លាំង​បាន​ជិះ​កង់​មក​មើល​បញ្ជី​ឈ្មោះ​នៃ​អ្នក​ស្លាប់​ដោយសារ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ នៅ​មុខ​ទី​បញ្ចុះសព​មួយ​នៅ Bolgare, Lombardy ក្នុង​ន័យ​ចង់​ស្វែងរក​ថា តើ​មិត្ត​ភ័ក្តិ ឬ​សាច់ញាតិ​ណាខ្លះ​បាន​បាត់បង់​ជីវិត ព្រោះ​វ័យ​ក្នុង​នោះ​ជំនាន់​ដូច​គ្នា​នឹង​លោកតា​បាន​ឆ្លង និង​ស្លាប់​យ៉ាងច្រើន​ដោយសារ​តែ​វីរុស​កូ​វី​ដ…

ថ្មី​ៗ​នេះ​រូបថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​លោកតា​ជនជាតិ​អ៊ី​តា​លី​ម្នាក់ ដែល​មាន​វ័យ​ចំណាស់​ខ្លាំង​បាន​ជិះ​កង់​មក​មើល​បញ្ជី​ឈ្មោះ​នៃ​អ្នក​ស្លាប់​ដោយសារ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩ នៅ​មុខ​ទី​បញ្ចុះសព​មួយ​នៅ Bolgare, Lombardy ក្នុង​ន័យ​ចង់​ស្វែងរក​ថា តើ​មិត្ត​ភ័ក្តិ ឬ​សាច់ញាតិ​ណាខ្លះ​បាន​បាត់បង់​ជីវិត ព្រោះ​វ័យ​ក្នុង​នោះ​ជំនាន់​ដូច​គ្នា​នឹង​លោកតា​បាន​ឆ្លង និង​ស្លាប់​យ៉ាងច្រើន​ដោយសារ​តែ​វីរុស​កូ​វី​ដ ១៩ ។

សម្រាប់​ជនជាតិ​អ៊ី​តា​លី​វ័យ​ចំណាស់ ការ​រស់នៅ​ក្នុង​ភាព​ឯកោ​បាន​បង្ក​ជា​ភាព​ភ័យ​ខ្លាច​ច្រើន​ជាង​វីរុស​កូ​វី​ដ ១៩ ទៅ​ទៀត ។ មនុស្ស​ជាង ៧៥០០ នាក់​បាន​ស្លាប់​នៅ​អ៊ី​តា​លី ដោយសារ​វីរុស​កូ​វី​ដ ១៩ ដែល​ជា​ចំនួន​ស្លាប់​ច្រើន​បំផុត​លើ​ពិភពលោក ក្នុង​នោះ​អ្នក​ស្លាប់​ភាគច្រើន​ជា​មនុស្ស​វ័យ​ចំណាស់ គឺ​មាន​ប្រមាណ ៥៦ ភាគរយ​នៃ​អ្នក​ស្លាប់​នៅ​អ៊ី​តា​លី​មាន​អាយុ​លើស​ពី ៨០ ឆ្នាំ ។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​នៃ​ប្រទេស​អ៊ី​តា​លី ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ AFP ។

នា​ពេល​ប​ច្ចប្ប​ន្ន​នេះ ស្ទើរតែ ២៨ ភាគរយ​នៃ​ជនជាតិ​អ៊ី​តា​លី​ដែល​មាន​អាយុ​លើស​ពី ៦៥ ឆ្នាំ​ឡើង​កំពុង​រស់នៅ​ម្នាក់ឯង​ឯកោ ក្នុង​នោះ​មាន​ប្រមាណ ១,៣ លាន​នាក់​ដែល​មិន​មាន​លទ្ធភាព​ប្រើប្រាស់​បណ្តាញ​សង្គម ។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ស្ថិតិ​ជាតិ​អ៊ី​តា​លី​។ លោក Fabio Sbattella សាស្ត្រាចារ្យ​ផ្នែក​ចិត្តសាស្ត្រ​បន្ទាន់​នៅ​ឯ​សាកលវិទ្យាល័យ Cattolica នៃ​ទីក្រុង Milan បាន​មាន​ប្រសាសន៍​ថា​“ មនុស្ស​វ័យ​ចំណាស់​ជួប​ប្រទះ​នឹង​ស្ថានភាព​លំបាក​ពិសេស​។

លោក Sbattella ដែល​ផ្តល់​ជំនួយ​ដល់​ប្រជាជន​ដែល​ងាយ​នឹង​ទទួល​រង​គ្រោះ​ដោយ​រោគសាស្ត្រ​នៃ​វីរុស​កូ​វី​ដ ១៩ បាន​និយាយ​ថា «​អារម្មណ៍​មួយ​ដែល​កើត​មាននៅ​ក្នុង​ពេល​នេះ​គឺ​បាន​បង្កើត​ឲ្យ​មានការ​ភាន់​ច្រ​លំ​ថា នៅ​ពេល​ជំងឺ​រាតត្បាត គឺ​ដើម្បី​ឱ្យ​សហគមន៍​អាច​រស់រាន​ជៀស​ផុត​ពី​ការ​ឆ្លង​វីរុស​នេះ យើង​ត្រូវ​នៅ​ម្នាក់ឯង ខណៈ​ការ​ពិត​នោះ​គឺ​ការ​រស់នៅ​តែឯង​គឺ​សម្រាប់​អ្នក​ដែល​សង្ស័យ​ថា​មាន​ផ្ទុក​វីរុស​នេះ ឬ​ក៏​អត់ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ