ស្ថានភាពគ្រួសារព្រះសារីបុត្រ
ព្រះសារីបុត្រមុននឹងចូលមកបួសក្នុងព្រះពុទ្ធសាសនានោះ មានឈ្មោះថា ឧបតិស្សៈ ជាបុត្ររបស់មេស្រុកឈ្មោះ ឧបតិស្សគ្រាម ជួនកាលហៅថា នាលកៈ តាំងនៅជិតក្រុងរាជគ្រឹះ ។ ព្រះសិរីបុត្រមានមាតាឈ្មោះ…
ព្រះសារីបុត្រមុននឹងចូលមកបួសក្នុងព្រះពុទ្ធសាសនានោះ មានឈ្មោះថា ឧបតិស្សៈ ជាបុត្ររបស់មេស្រុកឈ្មោះ ឧបតិស្សគ្រាម ជួនកាលហៅថា នាលកៈ តាំងនៅជិតក្រុងរាជគ្រឹះ ។ ព្រះសិរីបុត្រមានមាតាឈ្មោះ…
ព្រះសារីបុត្រមុននឹងចូលមកបួសក្នុងព្រះពុទ្ធសាសនានោះ មានឈ្មោះថា ឧបតិស្សៈ ជាបុត្ររបស់មេស្រុកឈ្មោះ ឧបតិស្សគ្រាម ជួនកាលហៅថា នាលកៈ តាំងនៅជិតក្រុងរាជគ្រឹះ ។
ព្រះសិរីបុត្រមានមាតាឈ្មោះ នាងសារី ត្រកូលរបស់លោក ជាត្រកូលស្តុកស្តម្ភ មានទ្រព្យដល់ទៅ៥៦០កោដិកហាបណៈឯណោះ ។ ព្រះសារីបុត្រដែល មានឈ្មោះថាសារីបុត្រនេះព្រោះហៅតាមឈ្មោះរបស់មាតារបស់លោក ដែលមានន័យថាបុត្រដ៏មានសិរី ។
តមកកាលលោកបួសរួចហើយ មិត្តសព្រហ្មចារីរបស់លោកហៅ សារីបុត្រៗដោយទូទៅ ហើយឈ្មោះដើមឧបតិស្សៈក៏រលុបបាត់ទៅ ។
ព្រះសារីបុត្រមានប្អូនប្រុស៣នាក់គឺ ១-ចុន្ទៈ ២-ឧបសេន ៣-រេវតៈ និងមានប្អូនស្រី៣នាក់ គឺ ១-ចាលា ២-ឧបចាលា ៣-សីសុបចាលា រួមទាំងខ្លួនលោក១ផងក៏ជា៧នាក់។ ត្រកូលរបស់លោក ជាត្រកូលដែលមាំមួនបរិបូណ៌ដោយភោគសម្បត្តិ និងបរិវារជន ។ សាន សារិន
ចែករំលែកព័តមាននេះ