ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​អង្ក​រលើ​ពិភពលោក

9 ឆ្នាំ មុន

ប៉េ​កាំ​ង ៖ តាម​ទិន្នន័យ​របស់​រដ្ឋបាល​ពន្ធដារ​ទូទៅ​បង្ហាញ​ថា ប្រទេស​ចិន​បាន​នាំ​ចូល​អង្ករ​ក្នុង​រង្វង់​១,៥​លាន​តោន នៅ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៤ ធ្លាក់​ចុះ​៦%​ពី​បរិមាណ​១,៥៩​លាន​តោន ដែល​បាន​នាំ​ចូល​ក្នុង​អំ​ទ្បុ​ង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ ។ ក្នុង​ខែកក្កដា ចិន​នាំ​ចូល​អង្ករ​បាន​១៨០.០០០​តោន ធ្លាក់​ចុះ​២៥%​ពី​បរិមាណ​២៤០.០០០​តោន កាលពី​ខែមិថុនា ដោយ​ទ្បែ​ក បើ​ប្រៀបធៀប​ទៅ​នឹង

ប៉េ​កាំ​ង ៖ តាម​ទិន្នន័យ​របស់​រដ្ឋបាល​ពន្ធដារ​ទូទៅ​បង្ហាញ​ថា ប្រទេស​ចិន​បាន​នាំ​ចូល​អង្ករ​ក្នុង​រង្វង់​១,៥​លាន​តោន នៅ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៤ ធ្លាក់​ចុះ​៦%​ពី​បរិមាណ​១,៥៩​លាន​តោន ដែល​បាន​នាំ​ចូល​ក្នុង​អំ​ទ្បុ​ង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ ។ ក្នុង​ខែកក្កដា ចិន​នាំ​ចូល​អង្ករ​បាន​១៨០.០០០​តោន ធ្លាក់​ចុះ​២៥%​ពី​បរិមាណ​២៤០.០០០​តោន កាលពី​ខែមិថុនា ដោយ​ទ្បែ​ក បើ​ប្រៀបធៀប​ទៅ​នឹង​ខែកក្កដា​ឆ្នាំទៅ​កើន​ជាង​២៥% ឬ​ស្មើនឹង​១៤៤.០១៩​តោន ។

បាងកក ៖ យោង​តាម​សារព័ត៌មាន Bloomberg បានឱ្យ​ដឹង​ថា ក្រសួងពាណិជ្ជកម្ម​របស់​អី​ុ​រ៉ា​ក់ បាន​បង្កើន​ការ​ដេញថ្លៃ​នាំ​ចូល​អង្ករ​៣០.០០០​តោន ដែល​បាន​ប្រារព្ធ​ធ្វើ​ថ្ងៃ​ទី​២៦ រហូត​ដល់​ស​ប្តា​ហ៍​ក្រោយ ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ក្រសួង​បាន​អញ្ជើញ​ការ​ដាក់​សំណើ​ទិញ​អង្ករ​៣០.០០០​តោន ពី​ប្រទេស​អ៊ុយ​រូ​ហ្គា​យ​, អា​ហ្ស​ង់​ទី​ន​, ប្រេ​ស៊ី​ល​, វៀតណាម​, ថៃ និង​សហរដ្ឋអាមេរិក ។

ហាណូយ ៖ តាម​ការ​ឱ្យ​ដឹង​ពី​សារព័ត៌មាន Reuters ផលិតកម្ម​ស្រូវ​ប្រចាំឆ្នាំ​២០១៤ របស់​ប្រទេស​វៀតណាម ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​មាន​ចំនួន​៤៥​លាន​តោន​កើន​ប្រមាណ​២% ពី​បរិមាណ​៤៤,១៧​លាន​តោន កាលពី​ឆ្នាំទៅ ។ បើ​តាម​ការ​អះអាង​ពី​សមាគម​ស្បៀងអាហារ​វៀតណាម​នាំ​ចេញ​អង្ករ​បាន​ក្នុង​រង្វង់​៣,៤៤​លាន​តោន គិត​ចាប់ពី​ដើម​ខែមករា ដល់​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១៤ ធ្លាក់​ចុះ​ប្រមាណ​ជា​១៥% ពី​បរិមាណ​៥,២២​លាន​តោន ដែល​បាន​នាំ​ចេញ​ក្នុង​អំ​ទ្បុ​ង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ ។

ដោយ​ទ្បែ​ក ក្រសួងកសិកម្ម​អា​មេ​រិ​កបាន​ព្យាករ​ថា វៀតណាម​នឹង​ផលិត​ស្រូវ​បាន​៤៤,៨​លាន​តោន​កើន​២% ហើយនឹង​នាំ​ចេញ​បាន​៦,៥​លាន​តោន ក្នុង​ឆ្នាំ​២០១៤ ធ្លាក់​ចុះ​៣%​ពី​បរិមាណ​៦,៧​លាន​តោន​កាលពី​ឆ្នាំ​មុន ។ 

សេ​អ៊ូ​ល ៖ គេហទំព័រ​បរទេស​ផ្សាយ​ថា ក្រុមហ៊ុន​រដ្ឋ​ផ្នែក​ពាណិជ្ជកម្ម​ស្បៀងអាហារ​និង​កសិកម្ម​របស់​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ទិញ​អង្ករ​ដែល​ដាំ​ដុះ​ផ្ទាល់​ក្នុង​ប្រទេស​ចិន​ចំនួន​២១.០០០​តោន តាម​ការ​ដាក់​សំណើ ។ ទីភ្នាក់ងារ​មួយ​នេះ បាន​ប្រារព្ធ​ការ​ដាក់​សំណើ​នាំ​ចូល​អង្ករ​៣៤.១៣០​តោន កាលពី​ថ្ងៃ​ទី​២៣ កញ្ញា ប៉ុន្តែ​បែរជា​ទិញ​ត្រឹមតែ​២១.០០០​តោន​ទៅ​វិញ ។
នេះ​មាន​ន័យ​ថា ជា​ការ​អំពាវ​ក្នុង​ការ​ធ្វើតេស្ត​ជាគំរូ សម្រាប់​រក្សា​គុណភាព​អង្ករ ៕

    ​       អី​ុ​វ វិ​ចិ​ត្រា
Touch 20140929_686_20006
កែ ១