ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ពលរដ្ឋ​ខ្មែរ​វិល​ត្រឡប់​មក​​កម្ពុជា​ទាំង​អធ្រាត្រ​តាម​អូរ​ច្រករបៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​អធ្រាត្រ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែមីនា វេលា​ម៉ោង​០១​និង​០០​នាទី​យប់ មាន​ពលករ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ឆ្លងកាត់​តាម​អូរ​ច្រករបៀង (​ស្លាប​ឆ្វេង​)…

រាជធានី​ភ្នំពេញ ៖ នៅ​អធ្រាត្រ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែមីនា វេលា​ម៉ោង​០១​និង​០០​នាទី​យប់ មាន​ពលករ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ឆ្លងកាត់​តាម​អូរ​ច្រករបៀង (​ស្លាប​ឆ្វេង​) របស់​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី ខេត្តបាត់ដំបង ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។

កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​នាំ​ពួក​គាត់​មក​ទីតាំង​ប៉ុស្តិ៍ ដើម្បី​សួរនាំ និង​សហការ​ជាមួយ​មន្ត្រី​ច​ត្តា​ឡី​ស័ក​ពិនិត្យ​សុខភាព​របស់​ពួក​គាត់ ដោយ​មិន​មាន​នរណា​ម្នាក់​មាន​ឡើងក​ម្តៅ​ខុស​ប្រក្រតី​នោះ​ទេ និង​បាន​ធ្វើការ​ប្រគល់​ទទួល​ប្រជាពលរដ្ឋ​ខាងលើ​ជូន​ទៅ​ខាង​ច​ត្តា​ឡី​ស័ក ដើម្បី​គ្រប់គ្រង និង​អនុវត្ត​នីតិវិធី​បន្ត ៕