ខ្មែរ ប៊ែ​វើ​រី​ជី​ស បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា ៣០០០​កេស ជូន​ក្រសួងសុខាភិបាល​សម្រាប់​យុទ្ធនាការ​ទប់ស្កាត់​កូ​វី​ដ​១៩


ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន ៣០០០​កេស ជូន​ក្រសួង​សុខា​ភិបាល ដើម្បី​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ ។ ពិធី​ប្រគល់​ទឹកបរិសុទ្ធ​កម្ពុជា ធ្វើ​ឡើង​នៅ​ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ ។

ការ​បរិច្ចាគ​នេះ គឺ​ដើម្បី​គាំទ្រ និង​ចូលរួម​លើកទឹកចិត្ត​ដល់​បុគ្គលិក​សុខាភិបាល និង​វេជ្ជបណ្ឌិត​ទាំងអស់​ដែល​ជា​វីរៈបុរស​ក្នុង​ការ​ព្យាបាល និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នេះ ។
កាលពី​ស​ប្តា​ហ៍​មុន ក្រុមហ៊ុន ជីប ម៉ុង ដែល​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បរិច្ចាគ​ថវិកា ៥០​ម៉ឺន​ដុល្លារ ជូន​រាជរដ្ឋាភិបាល​សម្រាប់​ប្រតិបត្តិការ​ទប់ស្កាត់​វីរុស​កូ​វី​ដ​១៩ ។
ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​ចូលរួម​ក្នុង​សកម្មភាព​សង្គម​យ៉ាងច្រើន​ដូច​ជា កាលពី​ខែកុម្ភៈ កន្លង​មក ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន ៣៣០០០​កេស ជូន​មន្ទីរពេទ្យ​ចំនួន ៥ ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ចែក​ជូន​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ដោយ​ឥត​គិតថ្លៃ ។

ទឹកបរិសុទ្ធ​កម្ពុជា ទឹក​ពិសា​ស្តង់ដា​ខ្ពស់ ត្រូវ​បាន​បន្សុទ្ធ ១០០% ដោយ​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់​អា​ល្លឺ​ម៉​ង់ ដែល​អាច​ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម និង​ជា​ទឹក​ពិសា​ប្រចាំ​ថ្ងៃ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

បាន​បង្ហោះ​ដោយ Khmer4Liker នៅ ពុធ 25 មីនា 2020

ពាណិជ្ជកម្ម

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ