មិនដឹងប្រញាប់ទៅណា! ពន្លះ​ឡានសា​មុ​យ​​កំពុង​ដឹក​អ្នក​ជំងឺ​​ទៅ​សង្គ្រោះបន្ទាន់​​


រាជធានីភ្នំពេញ ៖ រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​ព្រះ​កុសុ​មៈ (​ពេទ្យ​លោកសង្ឃ​) រងការខូចខាតក្រពិត​ទាំង​សងខាង​​យ៉ាងដំណំ ខណៈ​ពេល​ដែល​កំពុង​តែ​ដឹក​អ្នក​ជំងឺ​ម្នាក់​យក​ទៅ​សង្គ្រោះ​បន្ទាន់ ​លុះមក​ដល់​ចំណុ​ច​ផ្លូវបំបែក​ជា​៤ ក៏​ត្រូវ​​រថយន្ត​​ឈ្នួល​មួយគ្រឿង​ម៉ាក​សាំ​យ៉ុ​ង​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​​បុកយ៉ាង​​ពេញ​​ទំហឹង​ រួច​វិល​មួយជុំទៅបោកផ្ទុប​នឹង​បង្គោល​ថ្ម​ស្លាក​សញ្ញា​ចរាចរណ៍​មួយ​ដើមទៀត ។​ ភ្លាមៗនោះ​ក៏​ត្រូវបានគេ​​ជួយ​​ហៅ​រថយ​ន្ត​សា​មុ​យ​មួយ​គ្រឿងផ្សេង​ទៀត​មក​ដឹក​​អ្នកជំងឺ​​បន្ត​​ទៅមន្ទីរពេទ្យ ។​ ​ចំណែកអ្នកបើកបររថយន្តឈ្នួលបានរត់គេចខ្លួន​បាត់ ។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១២និង​៤៥នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២៥ ខែ មីនា ឆ្នាំ ២០២០ នៅ​ចំណុច​ភ្លើងស្តុប​R6 (​ផ្លូវ​ថ្មី​ក្នុង​តំបន់​បឹង​កក់​) ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​១២ -២-០៦៦៣ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​មាន​បើកភ្លើង និង​សា​រ៉ែ​ន​ជា​សញ្ញា​សុំ​ផ្លូវ​ផង​ដែរ ដើម្បី​យក​បុរស​ជា​អ្នក​ជំងឺ​ម្នាក់​​ទៅ​ធ្វើការ​សង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យ ។​

តាម​ប្រភពដដែលបានបន្ត​ថា លុះរថយន្ត​សាមុយខាងលើ​​មក​ដល់​ចំណុច​ភ្លើ​ង​ស្តុ​ប និង​ជា​ចំណុច​ផ្លូវបំបែក​ជា​៤​ ជា​កន្លែង​កើតហេតុ​ខាងលើ​ ក៏​ស្រាប់តែ​មាន​រថយន្ត​​ឈ្នួល​មួយគ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ខៀវចាស់ ពាក់ ស្លាក​លេខ ​ភ្នំពេញ​ ២AF-៥៨៦៤ ​បើកបរ​ដោយ​យ​បុរស​ម្នាក់ ​​ដោយ​​មានដឹក​​ភ្ញៀវ៤​ទៅ​៥​នាក់​ផង​នោះ​ បាន​បើក​បោះ​ពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក​ចំពាក់​កណ្តាល​រថយន្ត​សាមុយ​​យ៉ាង​ពេញ​ទំហឹង​ លាន់​ដូច​រន្ទះ និង​​វិល​មួយ​ជុំ​ទៅ​បោក​ផ្ទុប​ជាប់​នឹង​បង្គោល​ថ្ម​ស្លាក​សញ្ញា​ចរាចរណ៍​តែ​ម្តង​។​

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ភ្លាម​ៗ​នោះ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ឈ្នួល​ និង​ភ្ញៀវនាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ​បន្ទាប់មក​​កម្លាំង​សមត្ថ​កិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​ព្រះ​កុសុ​​មៈ​(​ពេទ្យ​លោកសង្ឃ​) មួយ​គ្រឿងផ្សេង​​ទៀត​មក​ដឹក​អ្នក​​ជំងឺ​យកទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ជា​បន្ត​ទៀត​។

តាម​ប្រភពដដែលបានបន្តទៀតថា ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ គឺ​កើតឡើង​ដោយ​សារ​តែ​បុរស​ជា​អ្នកបើកបរ​រថយន្ត​​ឈ្នួល​​បើកបរ​ក្នុង​ល្បឿន​លឿន ​ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បង្កអោយ​មាន​គ្រោះថ្នាក់​ចរា​ចរណ៍​បែប​នេះ​កើតឡើង រួច​រត់គេច​ខ្លួនបាត់​ ដោយ​មិន​បាន​បង្ក​អោយ​មនុស្ស​ណា​ម្នាក់​ផ្សេង​ទៀត​រង​របួស​ឡើយ ក្រៅ​តែ​ពី​អ្នក​ជំងឺ​​ម្នាក់​ដែល​នៅ​ក្នុង​រថយន្ត​សា​មុ​យ​នោះ ចំណែកឯ​រថយន្ត ទាំង​២​គ្រឿង​ក៏​រង​ការ​ខូចខាត​យ៉ាងដំណំ​ដូច​គ្នា​ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថ​កិច្ច​ក៏​បាន​ចុះ​មកធ្វើ​​ការ​វាស់វែង និង​​ហៅ​​រថយន្ត​មក​ស្ទូចរថយន្ត​ទាំង​២​គ្រឿងខាងលើ​​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរ​បាល​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​​ទៀតនៅពេលក្រោយ ​៕ (កែសម្រួលដោយ ៖ ធីតា​)

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ