ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញខ្មែរទាល់ប្រើឡានរបស់ថៃទើប​បាន​ចូល ខណៈខ្មែរ​ឱ្យទំនិញ​​ថៃ​​ចូលតាម​ធម្មតា

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ ​ក្រោយ​ភាគី​ថៃ​បិទ​ព្រំដែន​ស្ទើរ​ទាំងស្រុងតាម​បន្ទាត់​ព្រំដែន​ជាប់​កម្ពុជា ​ផ្លូវ​ធំ​លើ​ស្ពាន​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ​គេ​ឃើញ​រថយន្ត​ធុន​ធំ​របស់​ថៃ​ឆ្លង​ទៅ​មក​ជា​ធម្មតា​ បិទ​តែ​អ្នកដំណើរ​ថ្មើរ​ជើង ​។ ជាស្តែង ​ត្រីរបស់​ខ្មែរយើង​អាច​ឆ្លង​ព្រំដែន​បាន​ លុះត្រាតែ​ដឹក​តាម​រថយន្ត​ថៃទើប​​​អាចចូលទៅ​បាន…

ខេត្តបន្ទាយ​មាន​ជ័យ ៖ ​ក្រោយ​ភាគី​ថៃ​បិទ​ព្រំដែន​ស្ទើរ​ទាំងស្រុងតាម​បន្ទាត់​ព្រំដែន​ជាប់​កម្ពុជា ​ផ្លូវ​ធំ​លើ​ស្ពាន​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ​គេ​ឃើញ​រថយន្ត​ធុន​ធំ​របស់​ថៃ​ឆ្លង​ទៅ​មក​ជា​ធម្មតា​ បិទ​តែ​អ្នកដំណើរ​ថ្មើរ​ជើង ​។ ជាស្តែង ​ត្រីរបស់​ខ្មែរយើង​អាច​ឆ្លង​ព្រំដែន​បាន​ លុះត្រាតែ​ដឹក​តាម​រថយន្ត​ថៃទើប​​​អាចចូលទៅ​បាន ។

ប្រភពបន្តថា ក្រោយ​ភាគី​ថៃ​ប្រកាសបិទទ្វារ​ព្រំដែន ​សម្រាប់​អ្នកដំណើរ​ថ្មើរ​ជើង​ទាំង​ភ្ញៀវ​ជាតិ-​អន្តរជាតិ​​អះអាង​ថា​ ដើម្បី​ទប់ស្កាត់ជំងឺ​កូ​វីត​-១៩ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ២០២០ ​ទ្វារធំ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​គេ​ឃើញ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​របស់​ថៃ​ នៅ​បន្ត​ឆ្លង​ព្រំដែន​ចេញ-ចូល​កម្ពុជា​ជា​ធម្មតា ​។ ប៉ុន្តែ​ភាគី​ថៃ​មិន​អនុញ្ញាត​ឲ្យ​យានយន្ត​ ឬ​រទេះដឹក​ទំនិញ​របស់​កម្ពុជា​ ឆ្លង​ព្រំដែន​ទៅ​ទឹកដី​ថៃ​ទេ ​ហើយ​អ្វី​ដែល​ឃើញច្បាស់ ​និង​ភ្នែក​ថែម​ទៀត​នោះ​ គឺ​ត្រី​ខ្មែរ​អាច​ឆ្លង​ព្រំដែន​ទៅ​ដី​ថៃ​បាន​ដ៏រាបណា​ឈ្មួញ​ថៃ​យក​រថយន្ត​មក​ដឹក​ពី​ដី​ខ្មែរ​។

​ដោយឡែក​ ពលករ​ខ្មែរ​ដែល​ជាប់​គាំង​លើ​ដី​ថៃ ​ក្រោយ​ភាគី​ថៃ​បិទ​ព្រំដែន​ ត្រឹមរយៈ​ពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​២៣​និង​២៤ មីនា ​២០២០ ​មាន​ចំនួន​១៤៨៦​នាក់​ (ស្រី​៧១៥, ​កុមា​៦៥​នាក់) ​នេះ​មិន​គិត​ពី​ចំនួន​ពលករ​ដែល​សម្រុក​មក​កម្ពុជា ​មុន​ភាគី​ថៃ​បិទទ្វារ​ព្រំដែន​យ៉ាង​គគ្រឹកគគ្រេង​មួយ​ថ្ងៃ​ទល់​កណ្តាល​អ​ធ្រា​ត្រ​ កាលពី​ថ្ងៃ​ទី​២២​ ​មីនា ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ។​

ពលករ​ទាំងនេះ​ ក្រោយ​ភាគី​កម្ពុជា​ទទួល​បាន​ព័​ត៌មាន​ពី​ភាគី​ថៃ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ ​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ រួម​ជាមួយ​មន្ត្រី​និង​សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ដឹកនាំ​ដោយ​លោក​អ៊ុំ​ រាត្រី​អភិបាលខេត្ត​បន្ទាយ​មាន​ជ័យ ​អម​ដោយ​លោក​គាត ​ហ៊ុ​ល​ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ។ ​លោក​ឧត្តម​សេ​នីយ៍ត្រី​ អុី ចំរើន​ នាយ​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ បាន​សហ​ការ​ជាមួយ​ភាគី​ថៃ ​ចូល​ទៅ​រក​ដំណោះស្រាយ​ស្នើ ​សុំ​ទទួលយក​ពលករ​ទាំងនេះ​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​។

​ក្រោយ​ទទួល​ពី​គោលដៅ​នានា​ពលករ​ទាំងនេះ​ គេ​យក​ទៅ​ដាក់​ទីតាំង​២​កន្លែង​ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ពិនិត្យ​កំ​ដៅ​ និង​តាមដាន​សុខភាព​អាជ្ញាធរ​អះអាង​ថា​រក​ឃើញ​អ្នក​សង្ស័យ​២៥​នាក់ ​។ ​អាជ្ញាធរ​បញ្ជាក់​ថា ​អ្នក​ជាប់​សង្ស័យ​យក​សំណាក​វិភាគ​ពី​ទឹកដី​ខេត្តបន្ទាយមានជ័យ​ ទៅ​ធ្វើ​តេ​ស្កិ​នៅ​វិជ្ជា​ស្ថាន​ប៉ាស្ទ័រ​រាជធានី​ភ្នំពេញ​មាន​៣៣​នាក់ ​ក្នុង​នោះ​ពលករ​វិល​ពី​ថៃ​២៥​នាក់​ ក្រៅពី​នេះ​ជា​អ្នក​រស់នៅ​ខេត្តបន្ទាយមានជ័យ ​ប៉ុន្តែ​អះអាង​ថា​លទ្ធផល​អវិជ្ជមាន​ពោល​ទាំង​ពលករ​និង​អ្នក​ខេត្តបន្ទាយមានជ័យ ​គ្មាន​អ្នក​ផ្ទុកមេរោគ​កូ​វីត​-១៩​ ទេ ។

អត្ថបទសរសេរ ដោយ