ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ កម្ពុជា​អាច​នឹង​ត្រូវ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ថា សម្តេច​អាច​នឹង​ពិចារណា​ក្នុង​ការ​អនុវត្ត​តាម​មាត្រា ២២ នៃ​រដ្ឋ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ថា សម្តេច​អាច​នឹង​ពិចារណា​ក្នុង​ការ​អនុវត្ត​តាម​មាត្រា ២២ នៃ​រដ្ឋ ធម្មនុញ្ញ ដើម្បី​ស្នើ​ព្រះមហាក្សត្រ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន បើសិន​ការ​អំពាវនាវ​នានា​របស់​សម្តេច​ក្នុង​ការ​ទប់ស្កាត់​នូវ​ការ​រីករាយ​ដាល​នៃ​វីរុស​កូ​វី​ដ ១៩ មិន​ត្រូវ​បាន​អនុវត្ត​នោះ ។

សម្តេច​បាន​ថ្លែង​បើ​ដល់​កម្រិត​មួយ​ហើយ ត្រូវ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ហើយ ដូច្នេះ​តែ​ពេល​ប្រទេស ដាក់​ក្នុង​គ្រាអាសន្ន​ហើយ សិទ្ធិ​ស៊ី​វិល​ត្រូវ​កាត់​ផ្តាច់​ហើយ​។ នេះ​ជា​វិធានការ​តឹង​រឹង ដើម្បី​ការពារ កុំ​ឲ្យ​ប្រជាជន​កម្ពុជា ឆ្លង​ជំងឺ​កូ​វី​ដ ហើយ​អ្នកវិភាគ​នានា​សូមកុំ​វិភាគ​ថាស​ម្តេច​បំពាន់​សិទ្ធ​ប្រជាជន ព្រោះ​វិធាន​ការណ៍​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​គឺ​កំពុង​អនុវត្ត​នៅ​ច្រើន​ប្រទេស​ណាស់ ដូច​ជា​នៅ​ចិន និង​នៅ​ថៃ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ