ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធមន្ត​មិន​មាន​ត្រណម​ដូច​វេទមន្ត​ទេ

4 ឆ្នាំ មុន

ពុទ្ធមន្ត​គឺជា​បាលី​គាថា​ដែល​ព្រះ​អង្គ​ទ្រង់​សម្តែង​ហើយ​ដល់​សព្វ​សត្វ​ក្នុង​ត្រៃភព​ដោយ​មិន​បាន​តម​ពេល​ណា ឬ​ត្រង់​ទីណា កន្លែង​ណា​នោះ​ឡើយ​គឺ​មិន​ខុសឆ្គង​អ្វី​ទេ នៅ​តែ​ពូកែ​ឥត​ខ្ចោះ ចំណែក​វេទមន្ត​វិញ​មិន​ដូ​ច្ចោះ​ទេ​បើ​ខុស​ត្រណម​ហើយនឹង​មិន​ពូកែ​ឡើយ ឬ​អាច​មានទុក្ខ​ទោស​ដល់​អ្នក​កាន់​របៀន​សិល្ប៍​ថែម​ទៀត​ផង ។ ពុទ្ធមន្ត​គឺជា​មន្ត​គាថា​ដ៏​ត្រជាក់ត្រជំ មិន​យក​កំហឹង​ទល់​កំហល់​អ្វី​ឡើយ ដូច​ឃ្លា​ថា…

ពុទ្ធមន្ត​គឺជា​បាលី​គាថា​ដែល​ព្រះ​អង្គ​ទ្រង់​សម្តែង​ហើយ​ដល់​សព្វ​សត្វ​ក្នុង​ត្រៃភព​ដោយ​មិន​បាន​តម​ពេល​ណា ឬ​ត្រង់​ទីណា កន្លែង​ណា​នោះ​ឡើយ​គឺ​មិន​ខុសឆ្គង​អ្វី​ទេ នៅ​តែ​ពូកែ​ឥត​ខ្ចោះ ចំណែក​វេទមន្ត​វិញ​មិន​ដូ​ច្ចោះ​ទេ​បើ​ខុស​ត្រណម​ហើយនឹង​មិន​ពូកែ​ឡើយ ឬ​អាច​មានទុក្ខ​ទោស​ដល់​អ្នក​កាន់​របៀន​សិល្ប៍​ថែម​ទៀត​ផង ។

ពុទ្ធមន្ត​គឺជា​មន្ត​គាថា​ដ៏​ត្រជាក់ត្រជំ មិន​យក​កំហឹង​ទល់​កំហល់​អ្វី​ឡើយ ដូច​ឃ្លា​ថា អ្នកមាន​ទុក្ខ​ភ័យ សោក សូម​ឱ្យ​រួច​ចាក​ទុក្ខ​ភ័យ​សោក​នោះ​ទៅ ប្រសព្វ​តែ​ជ័យ​មង្គល​សព្វ​ៗ​កាល ចំណែក វេទមន្ត គឺជា​របៀន​សិល្ប៍ សាស្ត្រ យក​កំហឹង​ទល់​កំហល់​ដូច បាចទឹក​មន្ត ប្រាយលាជ បាចអង្ករ​ដេញ​ខ្មោច ដេញ​ពីង​ឱ្យ​រត់​ខ្ចាត់ខ្ចាយ កុំឱ្យ​យាយី​គេឯង​តទៅ​ទៀត​បាន ។

វេទមន្ត​ជា​វិជ្ជា​នាំ​ឱ្យ​សត្វ​ទាំងឡាយ​វិនាស​អន្តរាយ ក្តៅក្រហាយ ចងគំនុំ ចងកម្ម ចងពៀរ​គ្មាន​ទីបំផុត ចំណែក​ពុទ្ធមន្ត​ជា​វិជ្ជា​នាំ​ឱ្យ​សព្វ​សត្វ​បាន​ត្រជាក់ត្រជំ​សុខដុម​រម្យ​នា សូត្រ​ពុទ្ធមន្ត​កាន់តែ​ច្រើន ចម្រើន​សុខ​ចម្រើន​យស​កាន់តែ​ខ្ពង់ខ្ពស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ