ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវពស់ស្រកាចាស់ចឹក បណ្តាលឲ្យរងរបួស ខណៈពេលកំពុងដើរឆ្លុះសត្វ នៅខាងជើងភូមិចម្ងាយ ១.០០០ម៉ែត្រ ។ ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នៅភូមិព្រះឈរ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអនុសេនីយ៍ទោ អ៊ុយ ចន្ថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិន បានឲ្យដឹងថា ៖ ជនរងគ្រោះ ឈ្មោះម៉ៃ មួយ ភេតប្រុស អាយុ៣២ឆ្នាំ នៅភូមិកើតហេតុខាងលើ ។ មុនពេលកើតហេតុ ជនរងគ្រោះ រួមទាំង អ្នកភូមិជាមួយគ្នា២ទៅ៣នាក់ បាននាំគ្នាទៅឆ្លុះសត្វនៅខាងជើងភូមិចម្ងាយ១.០០០ម៉ែត្រពីភូមិ ក៏ត្រូវពស់ស្រកាចាស់ចឹកត្រូវជើងខាងឆ្វេង ហើយបានអ្នកដែលទៅជាមួយគ្នានោះជួយចងស្លាក់ កុំឲ្យជាតិពិសជ្រាបចូលដល់បេះដូង និង ជួយគ្នាគ្រៀរយកមកផ្ទះ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ដើម្បីសង្គ្រោះបន្ទាន់ ។ បច្ចុប្បន្នជនរងគ្រោះបានជាសះស្បើយ រួចផុតពីសេចក្តីស្លាប់ និងត្រូវបានវិលត្រឡប់មកផ្ទះវិញ នៅថ្ងៃនេះផងដែរ ៕
ចែករំលែកព័តមាននេះ