កីឡាករ Givanildo Vieira de Sousa (Hulk) ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបចិន Shanghai SIPG បានរៀបការជាមួយក្មួយស្រីរបស់អតីតប្រពន្ធរបស់គេ ក្រោយមានទំនាក់ទំនងជាមួយគ្នាត្រឹមរយៈពេល៣ខែ ។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានលែងលះជាមួយប្រពន្ធរបស់ខ្លួនគឺនាង Iran Angelo ដែលមានវ័យ ៣៣ឆ្នាំ កាលពីខែកក្កដា បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល១២ឆ្នាំ ហើយនៅក្នុងខែធ្នូមានពាក្យចចាមអារ៉ាមថា រូបគេកំពុងមានទំនាក់ទំនងជាមួយក្មួយស្រីរបស់អតីតប្រពន្ធខ្លួនគឺនាង Camila Angelo ដែលមានវ័យ៣១ឆ្នាំ។

យោងតាមកាសែតអាហ្សង់ទីន Infobae បានរាយការណ៍ថា អ្នកទាំងពីរបានរៀបការជាមួយគ្នាកាលពីសប្តាហ៍មុន ហើយបានអះអាងថាភរិយាថ្មីរបស់គេ ត្រៀមទទួលទិដ្ឋាការស្នាក់នៅក្នុងប្រទេសចិន ជាទីកន្លែងដែល Hulk ប្រកបអាជីពនៅទីនោះ។

ជាក់ស្តែងការបង្ហោះនៅលើបណ្តាញសង្គម Instagram របស់ Hulk បានបញ្ជាក់ថាអ្នកទាំងពីរពិតជាបានរៀបការជាមួយគ្នាមែន ដោយមានពាក់ចិញ្ចៀនផងដែរ ៕ (ដកស្រង់ចេញពី SPORTbible)
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ