ពលករ​ខ្មែរ​មក​ពី​ថៃ​រង្វង់​១​ម៉ឺន​៥​ពាន់​នាក់ រាជរដ្ឋាភិបាល​អំពាវនាវ​ធ្វើការ​អប់រំ​ផ្សាយ​តាម​ភូមិ ឃុំ


រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​ចូល​មក​ស្រុក​កំណើត​វិញ ក្នុង​រង្វង់​ប្រមាណ​១​ម៉ឺន​៥​ពាន់​នាក់ ។ ការ​ប្រកាស​របស់​សម្តេច ស ខេ​ង នេះ បន្ទាប់​ពី​ប្រទេស​ថៃ​បាន​សម្រេច​បិទ​ច្រកព្រំដែន​មួយ​ចំនួន​ជាមួយ​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​ករ​ខ្មែរ​ធ្វើការ​នៅ​ថៃ បាន​សម្រុក​ចាកចេញ​មក​ស្រុក​កំណើត​វិញ ។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ព្រឹក ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ សម្តេច ស ខេ​ង បាន​បដិសេធ​សម្លេង​ថា សម្តេច​ឲ្យ​ការ​បិទ​ផ្សារ​ដែល​ធ្វើ​ឲ្យ​ទំនិញ​ឡើងថ្លៃ ជា​ការ​មិន​ពិត ។ សម្តេច​បាន​លើក​ឡើង​ថា សម្តេច​បាន​ធ្វើ​អំពាវនាវ​ដល់​មន្ត្រី​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​ថា ជំងឺ​ដែល​ឆ្លង​នោះ ដោយសារ​អ្នក​ខ្លះទៅ​ផ្សារ ហើយ​ទិញ​របស់​ដោយ​ប្រគល់​លុយ​ទើប​ធ្វើ​ឲ្យ​មានការ​ឆ្លង​ក៏​មាន ។

សម្តេច​បញ្ជាក់​ថា ៖«​មនុស្ស​ភាគច្រើន​ទៅ​ផ្សារ ហើយ​កាន់​លុយ​ទិញ​ទៅ​វិញ​ទៅ​មក​ដែល​អាច​ធ្វើ​ឲ្យ​ឆ្លង​ផង​ដែរ ។ ខ្ញុំ​និយាយ​ក្នុង​ន័យ​អីចឹង​ទេ មិនមែន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា មានការ​បិទ​ផ្សារ​នោះ​ទេ​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ស ខេ​ង ក៏​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មក​ធ្វើការ​នៅ​ប្រទេស​ថៃ ហើយ​បាន​មក​ស្រុក​វិញ​រយៈពេល​មកនេះ​មាន​រង្វង់​ប្រមាណ​១ ម៉ឺន​៥​ពាន់​នាក់ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ចំពោះ​ការ​វិល​ត្រឡប់​របស់​បងប្អូន​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​នេះ​មិន​បាន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​អស់​ទេ អី​ញ្ចឹ​ង​សម្តេច​បាន​ធ្វើ​សំណើរ​ទៅ​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដើម្បី​ឲ្យ​រដ្ឋបាល​នៅ​តាម​មូលដ្ឋាន​ទៅ​ជួប​ពលករ​ទាំងនោះ​នៅផ្ទះ​ពី​ស្ថានភាព​របស់​គាត់ ។ ក្នុង​ករណី​ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ អាច​នឹង​បិទ​ធ្វើ​ដំណើរ​នៅ​ក្នុងភូមិ ឬ​កន្លះ​ភូមិ​អីចឹង​ព្រោះថា នៅ​កម្ពុជា​មិន​ដូច​ជា​ប្រទេស​គេ​នោះ​ទេ ។

យ៉ាងណា​ក្តី​សម្តេច ស ខេ​ង ក៏​បាន​លើក​ឡើង​ថា​នៅ​កម្ពុជា​មិន​ទាន់​ឈាន​ដល់​ធ្វើការ​បង្ខាំង​មនុស្ស​មិន​ឲ្យ​ចេញពីផ្ទះ​ដូច​ប្រទេស​អី​តា​លី ឬ​ប្រទេស​ផ្សេង​នោះ​ទេ គឺ​ធ្វើការ​អំពាវនាវ​សិន ។ ប៉ុន្តែ​បើ​នៅ​ប្រទេស​ផ្សេង​បើ​មិន​ស្តាប់​នឹង​មានការ​ផាកពិន័យ​ហើយ​អាច​ជាប់គុក​ទៀត ។ សម្តេច​បញ្ជាក់​ថា ៖« អា​ឡូ​វ​យើង​យក​វិធានការ​ព​ប្រៀប​ដូច​ជា ការ​ឃោសនា បោះ​ឆ្នោត​អី​ញ្ចឹ​ង គឺ​ចាក់​មេក្រូ ប្រកាស​តាម​ភូមិ រ​ហូ​ដល់​ប្រជាពលរដ្ឋ​យល់ ហើយ​ធ្វើការ​ដូរ​ទីតាំង​ផ្សេង រហូត​ដល់​ប្រជាពលរដ្ឋ​យល់​» ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ