ពិន័យ​ប្រាក់​អស់​ជាង​៣​ម៉ឺន​ដុល្លារ ដោយ​សារ​​នៅចូល​ក្លិបរាំ​


តៃវ៉ាន់​ ៖ តាម​ប្រភព​ព័ត៌មាន The Star បានឱ្យ​ដឹង​ថា បុរស​ម្នាក់​នៅ​តៃវ៉ាន់ ត្រូវ​បាន​ប៉ូ​លិស​ពិន័យ​ជា​ប្រាក់១​លាន​ដុល្លារ​តៃវ៉ាន់ ​(​ស្មើនឹង​ជាង​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក) ព្រោះតែ​បាន​គេច​មិន​នៅ​ក្នុងផ្ទះ ហើយ​ទៅ​ចូល​ក្លិបរាំ​សប្បាយ​ទៅវិញ ក្នុងពេលកើតវីរុសកូវីដ-១៩ ។ នេះ​គឺជា​អ្វី​ដែល​អាជ្ញាធរ​បាន​ប្រាប់​ ។

បុរស​ដែល​មិន​បញ្ចេញ​ឈ្មោះ គឺជា​អ្នក​ដែល​ទើបតែ​ធ្វើ​ដំណើរ​មក​ពី​អាស៊ី​អាគ្នេយ៍ ហើយ​ត្រូវ​គេ​តម្រូវ​ឱ្យ​ស្នាក់​នៅ​ដាច់​ដោយឡែក​ពី​គេ​រយៈពេល​១៤​ថ្ងៃ​ ។ តែ​បុរស​រូប​នេះ​ មិន​ព្រម​ស្តាប់​តាម​ការ​ណែនាំ​នោះ​ទេ​។ គេ​បានឃើញ​គាត់​ជប់លៀង​នៅ​ក្នុង​ក្លិបរា​ត្រី​ទៅ​វិញ នៅ​ពេល​ដែល​ប៉ូ​លិស​ធ្វើការ​ត្រួតពិនិត្យ​កាលពី​ថ្ងៃអា​ទិត្យ​។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ អាជ្ញាធរ​បាន​សម្រេច​ពិន័យ​បុរស​នេះ​ជា​ប្រាក់​យ៉ាងធ្ងន់ធ្ងរ ព្រោះតែ​ព្រហើន​មិន​ព្រម​ស្តាប់​តាម​ការ​ណែនាំ ហើយ​អាច​នាំ​គ្រោះថ្នាក់​ឱ្យ​អ្នក​ដទៃ ​។

អភិបាលក្រុង New Taipei លោក Hou Yu-ih បាន​មាន​ប្រសាសន៍​ថា​៖ «អ្នក​ទាំងឡាយ​ណា​ដែល​ចាប់​បាន​នៅ​កន្លែង​មនុស្ស​ច្រើន​កុះករ​ និង​មិនសូវ​មាន​ខ្យល់​ចេញចូល​ល្អ នឹង​ត្រូវ​ចាប់​យក​មក​ដាក់​នៅ​កន្លែង​ដាច់​ដោយឡែក ហើយ​ពិន័យ​ឱ្យ​កប់​ពពក​ដល់​ទៅ១​លាន​ដុល្លារ​តៃវ៉ាន់​។ ខ្ញុំ​នឹង​មិន​បន្ធូរ​ដៃ​ទេ​» ។

កោះ​តៃវ៉ាន់ ត្រូវ​បាន​គេ​យក​ធ្វើ​ជា​ឧទាហរណ៍​មួយ នៃ​វិធី​ដោះស្រាយ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដោយ​រដ្ឋាភិបាល​បាន​កាត់​បន្ថយ​ចំនួន​អ្នក​មក​ពី​តំបន់​ឆ្លង និងបាន​ណែនាំ​យ៉ាង​លម្អិត​ដល់​មហាជន​ទូទៅ​៕

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ