ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ីរ៉ង់សប្ដាហ៍ទី៤៖ ហេដ្ឋារចនាសម្ព័ន្ធទឹក និងថាមពលរងការបំផ្លាញខ្ទេចខ្ទីរ ខណៈតួលេខអ្នកស្លា.ប់កើនឡើងដល់ជាង៣,០០០​នាក់

1 ថ្ងៃ មុន

សង្គ្រាម​អ៉ី​រ៉​ង ៖ ពេល​ដែល​សង្គ្រាមអ៉ី​រ៉​ង់​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៤ បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​គន្លឹះ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​។ រដ្ឋមន្ត្រី​ថាមពល​អ៉ី​រ៉​ង់​អះអាង​នា​ថ្ងៃទី​២២​ មីនា​ ថា បណ្ដា​ហេដ្ឋា​រចនាសម្ព័ន្ធ​ទឹក​ និង​ថាមពល​របស់​ប្រទេស រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​បំផុត​ដោយ​ការ​វាយប្រហារ​របស់​អ៉ី​ស្រា​អែ​ល​…

សង្គ្រាម​អ៉ី​រ៉​ង ៖ ពេល​ដែល​សង្គ្រាមអ៉ី​រ៉​ង់​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៤ បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​គន្លឹះ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​។ រដ្ឋមន្ត្រី​ថាមពល​អ៉ី​រ៉​ង់​អះអាង​នា​ថ្ងៃទី​២២​ មីនា​ ថា បណ្ដា​ហេដ្ឋា​រចនាសម្ព័ន្ធ​ទឹក​ និង​ថាមពល​របស់​ប្រទេស រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​បំផុត​ដោយ​ការ​វាយប្រហារ​របស់​
អ៉ី​ស្រា​អែ​ល​ និង​អា​មេ​រិ​ក​។

អ៉ី​ស្រា​អែ​ល​ និង​សហរដ្ឋអាមេរិក​បាន​បើក​ការ​វាយលុក​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​អ៉ី​រ៉​ង់​​ពី​ថ្ងៃ​ទី​២៨​ កុម្ភៈ​មក ដោយ​សម្លាប់​មេដឹកនាំ​កំពូល​អ៉ី​រ៉​ង់​លោក​អា​យ៉ា​តុលា​អា​លី​ខា​មេ​នី ហើយដោយ​បង្ក​សង្គ្រាម​មួយ​ដែល​រីករាយ​ដាល​ដល់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ទាំងមូល​។ ដកស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​
អ៉ី​រ៉​ង់​ISNA លោក​អាប់​បាស់​អា​លី​យ៉ា​បា​នី​ថ្លែង​ថា ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​និង​អគ្គិសនី​របស់​ប្រទេស រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​បំផុត ក្រោយ​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក ​និង​ពួក​ស្យូ​នី​ស្តអ៉ី​ស្រា​អែ​ល​។ ការ​វាយប្រហារ​សំដៅលើ​បណ្ដា​ទីតាំង​ចែកចាយ​និង​ចម្រាញ់​ទឹក​ និង​បំផ្លាញ​បណ្ដាញ​ផ្គត់ផ្គង់​សំខាន់​ៗ​។ លោក​បន្ត​ថា​ការ​ខិតខំ​ប្រឹងប្រែង​កំពុង​ធ្វើ​ដើម្បី​ជួសជុល​ការ​ខូចខាត​ឡើង​វិញ​។

តាម​ប្រមុខ​អឌ្ឍចន្ទ​ក្រហមអ៉ីរ៉​ង់​លោក​ពៀរ​ហ៊ូ​សេន​កូ​លី​វ៉ង់​ថា ទីតាំង​ស៊ីវិល​ជា​ច្រើន​រង​ការ​ការ​បំផ្លាញ ក្នុង​នោះ​មាន​បណ្ដា​អគារ​រស់នៅ​និង​ពាណិជ្ជកម្ម សាលារៀន បណ្ដា​មជ្ឈមណ្ឌល​សុខា​ភិបាល​និង​យានយន្ត​ដែល​មាន​ដល់​ប្រមាណ​ជា​៨១.៣៦៥​គ្រឿង ដែល​ជា​តួលេខ​រាប់​នៅ​តាម​បណ្ដា​ទីលាន​ផ្ទាល់​ ។

ក្រសួងសុខាភិបាល​អ៉ី​រ៉​ង់​ធ្លាប់​គូសបញ្ជាក់​ កាលពី​ថ្ងៃ​ទី​៨ ​មីនា​ ថា មនុស្ស​ជាង​១២០០​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​វាយប្រហារ​របស់​អ៉ី​ស្រា​អែ​ល​ និង​អា​មេ​រិ​ក​និង​ថា ជន​ស៊ី​វិល​ជាង​១០.០០០​នាក់​រង​របួស​។ ចំណែក​អង្គការសិទ្ធិមនុស្ស​មួយ​មាន​មូលដ្ឋាន​នៅ​អា​មេ​រិ​ក បាន​លើក​កាលពី​ថ្ងៃ​ទី​២២​មីនា​នូវ​តួលេខ​មួយ​ថា ចំនួន​អ្នក​ស្លាប់មាន​ដល់​យ៉ាងតិច​៣២២០​នាក់ ក្នុង​នោះ ​មាន​ជន​ស៊ី​វិល​១៣៩៦​នាក់ ទាហាន​១១៦៥​នាក់​ហើយ​មនុស្ស​៦៥៧​នាក់​មិន​ច្បាស់​ថា​ ជា​ទាហាន​ឬ​ស៊ី​វិល​ ។

កាលពី​យប់​ថ្ងៃ​ទី​២១​ មីនា​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ បាន​ដាក់​ឱសានវាទ​មួយ​ដល់​អ៉ី​រ៉​ង់​ឲ្យ​បើក​ច្រក​ហ័​រ​មូស ក្នុង​រយៈពេល​៤៨​ម៉ោង​ទៀត ​បើ​មិន​ដូ​ច្នេះ​ទេ អា​មេ​រិ​ក​នឹង​កម្ទេច មជ្ឈ​មណ្ឌល​អគ្គិសនីអ៉ី​រ៉​ង់​ឲ្យ​ខ្ទេច​ ។ ចំណែក​អ៉ី​រ៉​ង់​បាន​គំរាម​តប​វិញ វាយប្រហារ​បណ្ដា​ទីតាំង​ថាមពល​និង​បណ្ដា​ទីតាំង​ចម្រាញ់​ទឹក ក្នុង​តំបន់​ទាំងមូល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ