ប្រទេសកូរ៉េខាងត្បូង ៖ តាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងYONHAP ថា មនុស្សយ៉ាងតិច១១នាក់ស្លាប់ក្នុងអគ្គិភ័យដ៏ធំ ក្រោយការផ្ទុះក្នុងរោងចក្រផលិតរថយន្តមួយកន្លែងនៅទីក្រុងDAEJEON នាភាគកណ្ដាលប្រទេស ។ នេះបើតាមសេចក្ដីរាយការណ៍នាថ្ងៃទី២១មីនា របស់ប្រភពផ្លូវការ។

សេចក្ដីរាយការណ៍បន្តថា សាកសពជនរងគ្រោះ១១នាក់ ត្រូវបានរកឃើញក្នុងគំនរបាក់បែកនាវេលាថ្ងៃត្រង់ថ្ងៃទី២១មីនា ។ ចំណែកកម្មករ៣នាក់បាត់ខ្លួនរួចមនុស្សយ៉ាងតិច៥៩នាក់ រងរបួស ក្នុងនោះមានអ្នកពន្លត់ភ្លើង២នាក់។ សរុបមាននិយោជិត១៧០នាក់ ស្ថិតក្នុងរោងចក្រពេលមានភ្លើងឆេះ នាវេលាម៉ោង១៣ និង១៧នាទីម៉ោងក្នុងស្រុកថ្ងៃទី២០មីនា។
ក្នុងគ្រាដំបូងបណ្ដាអ្នកពន្លត់ភ្លើងមិនអាចចូលក្នុងអគាររោងចក្រព្រះខ្លាចបាក់។ ស្ពាន់ធរប្រមាណជា២០០គីឡូក្រាមដែលស្ថិតក្នុងរោងចក្រ ប្រហែលជាអាចផ្ទុះដែលនាំឲ្យមានការលំបាកក្នុងការពន្លត់ភ្លើង។ ភ្លើងអាចពន្លត់បានក្រោយប្រើពេលអស់១០ម៉ោងនិង៣០នាទី។ ការរុករកកំពុងបន្តតាមរកអ្នកបាត់ខ្លួន ៕
ចែករំលែកព័តមាននេះ