ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យម៉្លេះ! ធ្វើ​សកម្ម​ភាព​មិន​សម្រេច​ហើយ ដួល​ម៉ូតូខ្លួនឯងទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យ​ម្នាក់ធ្វើ​សកម្ម​ភាព​ឆក់ប្រជាពលរដ្ឋនៅតាមដងផ្លូវ តែបានមិនសម្រេចនោះទេ បែរជាដួលម៉ូតូខ្លួនឯងទៅវិញ រួចក៏រត់​ចោលម៉ូតូបាត់ ក្រោយមកប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ បង្កឲ្យមាន​ការ​ភ្ញាក់​​ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣…

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យ​ម្នាក់ធ្វើ​សកម្ម​ភាព​ឆក់ប្រជាពលរដ្ឋនៅតាមដងផ្លូវ តែបានមិនសម្រេចនោះទេ បែរជាដួលម៉ូតូខ្លួនឯងទៅវិញ រួចក៏រត់​ចោលម៉ូតូបាត់ ក្រោយមកប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ បង្កឲ្យមាន​ការ​ភ្ញាក់​​ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយ​ផ្លូវ​សហ​ព័ន្ធរុស្ស៊ី ជិតខ្លោងទ្វារវត្តទួលសុភាឃួន ដែលស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍បន្តថា ម៉ូតូជនសង្ស័យដែលធ្វើសកម្មភាពឆក់ រួចរត់ចោលម៉ូតូខាងលើនោះ គឺម៉ាក ស៊ុយសូគីនិច ពណ៌ស អត់ស្លាកលេខ ។

តាមប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍កាកាបទី២ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ដោយប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ីខាងលើ ក៏បានឃើញជនសង្ស័យម្នាក់​ធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋ តែមិនបានសម្រេចនោះទេ ថែមទាំងដួលម៉ូតូខ្លួនឯងនៅកណ្តាល​ផ្លូវទៀត ខណៈនោះជនសង្ស័យខាងលើក៏រត់គេចខ្លួនបាត់ ទើបប្រជាពលរដ្ឋទាក់ទងទៅ​នគរ​បាលសង្កាត់កាកាប មកកន្លែងកើតហេតុដើម្បីអន្តរាគមន៍ ។

បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី២ បានបញ្ជាក់ប្រាប់ថា នៅទីតាំងកើតហេតុខាងលើ មិនមែនគោលដៅរបស់ពួកគាត់នោះទេ បន្ទាប់មកនគរបាលប៉ុស្តិ៍ខាងលើ ក៏បានយកម៉ូតូទៅ​ប្រគល់​ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចោមចៅទី៣ ភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានទទួលម៉ូតូជនសង្ស័យខាង​លើ និងយកទៅប្រគល់ទៅផ្នែកជំនាញរក្សាទុកបន្ត ៕ (កែសម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ