ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត មហា​ធា ៖ វិបត្តិ Covid-19 ម៉ា​ឡេ​ស៊ី​ប្រឈម​នឹង​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់

4 ឆ្នាំ មុន

កូ​ឡា​ឡាំ​ពួរ ៖ លោក​បណ្ឌិត មហា​ធា ម៉ូ​ហា​ម៉ា​ដ Mahirhir Mohamad អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី បាន​ធ្វើការ​វាយតម្លៃ ពី​ស្ថានភាព​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី…

កូ​ឡា​ឡាំ​ពួរ ៖ លោក​បណ្ឌិត មហា​ធា ម៉ូ​ហា​ម៉ា​ដ Mahirhir Mohamad អតីត​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី បាន​ធ្វើការ​វាយតម្លៃ ពី​ស្ថានភាព​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ចំ​ពេល​មានការ​រីក​រាលដាលនៃ​ជំងឺ Covid-19 នៅ​ទូ​ទាំង​ពិភពលោក ដោយ​លោក​ហៅ​ថា «​ជា​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់​» នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ម៉ា​ឡេ​ស៊ី malaymail នៅ​ថ្ងៃ​ទី​២៣ ខែមីនា​នេះ ។​

​លោក​បណ្ឌិត មហា​ធា បាន​លើក​ឡើង​ពី​លទ្ធភាព​របស់​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី នា​បច្ចុប្បន្ន ដែល​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ផ្ដល់​ដល់​ប្រជាជន​ម៉ា​ឡេ​ស៊ី ដែល​កំពុង​បាត់បង់​ជីវភាព​របស់​ពួក​គេ ដោយសារ​រង​ផល​ប៉ះពាល​ពី​ការ​បិទ​ទូ​ទាំង​ប្រទេស​រយៈពេល​០២​ស​ប្តា​ហ៍​នេះ ។​

​លោក​បណ្ឌិត ក៏​បាន​កត់សម្គាល់​​ថា ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង ដល់​ឧស្សាហកម្ម​ទេសចរណ៍​ម៉ា​ឡេ​ស៊ី ដែល​ជា​អ្នក​បង្កើត​ប្រាក់​ចំណូល​យ៉ាង​សំខាន់​សម្រាប់​ទាំង​រដ្ឋាភិបាល និង​ប្រជាជន​ម៉ា​ឡេ​ស៊ី ។ ក្រុមហ៊ុន​អាកាសចរណ៍​នឹង​ទទួល​រង​ផល​ប៉ះពាល់ ។ ឧស្សាហកម្ម​ទេសចរណ៍​នឹង​រង​គ្រោះ ។ ការ​ដឹក​ជ​ជញ្ជូន សណ្ឋាគារ និង​ភោជនីយដ្ឋាន នឹង​រង​ផល​ប៉ះពាល់ ។ និ​យោ​ជិ​ក (​បុ​គ្ក​លិ​ក​,​កម្មករ​)​នឹង​រង​ទុក្ខ នៅ​ពេល​ដែល​គេ​បញ្ឈប់​ពី​ការងារ ។ និយោជក នឹង​មិន​រក​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បង់​ឱ្យ​និ​យោ​ជិ​ក​ទេ ។​

​សម្រាប់​ប្រទេស​ម៉ា​ឡេ​ស៊ី ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ឧស្សាហកម្ម​ទេសចរណ៍ ធំ​ជាងគេ​លំដាប់​ទី​២ បន្ទាប់​ពី​ក្រុមហ៊ុន​ប្រេង Petronas ។ រដ្ឋាភិបាល​នឹង​បាត់បង់​ប្រាក់​ចំណូល​យ៉ាងច្រើន ។​

​អ្នកធ្វើការ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ នឹង​បាត់បង់​ការងារ និង​ប្រាក់​ចំណូល នេះ​ពិតជា​គួរ​ឱ្យ​ខ្លាច​ណាស់ ពីព្រោះ​ប្រជាជន​ទាំងនេះ ត្រូវ​ចំណាយ​លើ​ចំណីអាហារ និង​ភេសជ្ជៈ ជា​ប្រចាំ​ថ្ងៃ ។​

​លើស​ពី​នេះ លោក​បណ្ឌិត មហា​ធា ​កត់សម្គាល់ទៀត​ថា ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល ក៏​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ផង​ដែរ ដោយសារ​តម្លៃ​ប្រេង នៅ​លើ​ពិភពលោក ធ្លាក់​ទាប ព្រោះថា​ប្រេងឥន្ធនៈ គឺជា​អ្នកចូលរួម​វិភាគទាន​យ៉ាង​សំខាន់​ដល់​ប្រាក់​ចំណូល​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ។​

​លោក​បណ្ឌិត មហា​ធា បញ្ជាក់បន្ថែម​​ថា កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល ដើម្បី​ជួយ​ទប់ទល់​សេដ្ឋកិច្ច​ប្រទេស​ម៉ា​ឡេ​ស៊ី ក៏​នឹង​ផល​ប៉ះពាល់ អំឡុង​ពេល​នៃ​ការ​ផ្ទុះ​ឡើង​នៃ Covid-19 នេះ ព្រោះថា ការ​ចំណាយ​របស់​រដ្ឋាភិបាល​មានការ​កើនឡើង និង​ចំណូល​ពន្ធ​មានការ​ធ្លាក់​ចុះ វា​នឹង​ជា​បញ្ហា​ប្រឈម​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​បំពេញ​ចំណាយ​បន្ថែម​ទាំងនេះ ។​

​លោក​បាន​ពណ៌នា បទបញ្ជា​បិទ​រយៈពេល​ពី​រស​ប្តា​ហ៍​នៅ​ទូ​ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី ឥឡូវនេះ​ថា ជា​“​ការ​ធ្លាក់​ចុះ​មួយ​ផ្នែក​” ។ លោក​បន្ត​ថា “​ក្នុង​ពេល​នេះ សូ​ម្បី​តែ​ការ​បិទ​មួយ​ផ្នែក ក៏​អាច​កាត់​បន្ថយ​អាជីវកម្ម និង​ប្រាក់​ចំណេញ​ដែរ ជា​ថ្មី​ម្តងទៀត ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល នឹង​ត្រូវ​រង​ផល​ប៉ះពាល់​” ។ សម្រាប់​សហគ្រាស​ខ្នាត​តូច ការ​ខាតបង់​ពិតជា​គួរ​ឱ្យ​ខ្លាច​ណាស់ ។ មនុស្ស​ទាំងនេះ​រកបាន​សម្រាប់​តែ​មួយ​ថ្ងៃ ។ ទោះបី​ពួក​គេ​មាន​លទ្ធភាព​រកស៊ី​ខ្លះ ក៏​ដោយ វា​មិន​គ្រប់គ្រាន់​ទេ ក្នុង​ការ​ចំណាយ​លើ​អាហារ​របស់​ពួក​គេ នា​ពេល​នេះ ។ រដ្ឋាភិបាល​ប្រហែលជា​ត្រូវ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដល់​ពួក​គេ ។​

“​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ក៏​កំពុង​កើតឡើង​ចំពោះ​ពិភពលោក​ទាំងមូល​ដែរ ។ ឧស្សាហកម្ម​អាច​នឹង​ត្រូវ​បញ្ឈប់ ឬ​យ៉ាង​ហោច​ណាស់ ក៏​ត្រូវ​កាត់​បន្ថយ​ផលិតកម្ម ។ ការ​នាំ​ចេញ និង​ការ​នាំ​ចូល នឹង​រង​ផល​ប៉ះពាល់ ច្បាស់​ណាស់​វា​នឹង​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ជាស​កល ។ សូ​ម្បី​តែ​ប្រទេស​ដែល​មាន​ជាងគេ ក៏​នឹង​រង​គ្រោះ​ដែរ​” ។​

​លោក​បាន​សន្និដ្ឋាន​ថា ៖ «​យើង​ទាំងអស់​គ្នា​ពិតជា​ប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ