អ្នករក្សាសីលត្រូវវៀរកម្ម៨យ៉ាងទើបមិនសៅហ្មង


កម្ម៨យ៉ាងឬហៅថាសិក្ខាបទទាំង៨ព្រះបរមគ្រូបង្រៀនថា ​កិរិយាមិន​សម្លាប់​ជីវិត​សត្វ​១ មិន​លួច​ប្លន់​១ មិន​ប្រព្រឹត្ត​ខុសក្នុងផ្លូវស្នេហា​១ មិន​ភូតកុហក​១ មិន​ផឹក​ទឹកស្រវឹង​១ មិន​បរិភោគ​ពេល​រសៀល​និង​យប់​១ មិន​រាំច្រៀង លេង​ភ្លេង និង​មិន​តុបតែង​កាយ​ដោ​យ​គ្រឿងអលង្ការ​១ មិន​ប្រើប្រាស់​សម្ភារអង្គុយនិង​ដេក​ក្នុង​ទី​ដ៏​ប្រសើរ​ពេក​១ កម្មទាំង​៨យ៉ានេះអ្នករក្សាសីលគួរកាន់ឱ្យបានទើបជីវិតបានសុខព្រោះចិត្តស្ងប់ ។

កិរិយាប្រព្រឹត្ត​សង្រួមកាយ វាចា ចិត្ត​ចាកកម្មទាំង៨យ៉ាងនេះនឹងបានជា​ប្រយោជន៍​ដល់​ខ្លួនឯងផង ដល់អ្នកដទៃផង និងបានជាប្រយោជន៍​ដល់​សង្គមជាតិផង ព្រោះ​មិន​បាន​រំខាននិង​បៀតបៀន​សង្គមជាតិឱ្យច្របូកច្របល់ដោយសារទង្វើរបស់ខ្លួន ។

បុគ្គលដែលបានវៀរចាកនូវកម្មទាំង៨យ៉ាងនេះដាច់ឆ្ងាយអំពីខន្ធសន្តានហើយ គង់នឹងបានជាប្រយោជន៍ធំធេង នាំសន្តិភាពជូនជាតិទាំងមូល ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ