ចុះពិនិត្យសុខភាព និងណែនាំធ្វើអនាម័យដល់មន្ត្រីនគរបាល
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បានថ្លែងថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ តាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ…
ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បានថ្លែងថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ តាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ…
ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បានថ្លែងថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ តាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កំលាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការវាស់កំដៅ និងណែនាំពីការលាងសំអាតដៃ និងធ្វើអនាម័យជាប្រចាំដល់កងកំលាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុក និងតាមបណ្តាប៉ុស្តិ៍រដ្ឋបាលទាំង១៥ឃុំជារៀងរាល់ថ្ងៃ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនៃការរីករាលដាលវីរុស Covid.19 ។
លោកអធិការបានបន្តថា នគរបាលស្រុកព្រៃនប់បានអនុវត្តន៍វិធានការ តាមដានសុខភាព និងរក្សាអនាម័យការពារោគឆ្លង និងផ្សព្វផ្សាយផែនការ ការងាររួមដែលត្រូវប្រតិបត្តិការប្រចាំថ្ងៃ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ