តាមការសិក្សាស្រាវជ្រាវអំពីទ្រឹស្តីនៃសាសនានានាមានការសម្តែងនូវសេចក្តីសុខខ្ពស់បំផុតត្រឹមឋានព្រហ្ម តែចំណែកព្រះពុទ្ធសាសនាវិញបង្ហាត់បង្ហាញរហូតដល់ទៅព្រះនិព្វានដែលជាសុខក្រៃលែង ឬហៅថាបរមសុខ ។
តើត្រូវធ្វើដូចម្តេចទើបបានលុះនូវព្រះនិព្វាន ?
យោគាវចរត្រូវប្រព្រឹត្តប្រតិបត្តិនូវវិធីក្បួនច្បាប់បែបនេះគឺ ត្រូវចម្រើន និងរក្សា សីល សមាធិ បញ្ញាយ៉ាខ្ជាប់ខ្ជួនឱ្យចេញជាលទ្ធផលច្បាស់លាស់ ព្រោះថាព្រះនិព្វានគឺជាលទ្ធផលនៃការប្រព្រឹត្តប្រតិបត្តិសីល សមាធិ បញ្ញាតាមអរិយមគ្គប្រកបដោយអង្គ៨មានការយល់ឃើញត្រឹមត្រូវពិតប្រាកដ និងការតម្កល់ចិត្តឱ្យខ្ជាប់ខ្ជួនក្នុងអារម្មណ៍យ៉ាងរឹងមាំ ។
ការប្រព្រឹត្តប្រតិបត្តិដោយការបំពេញទាន បង្ហាត់បង្ហាញ សម្តែងធម៌ក្នុងន័យអប់រំឱ្យគេខ្លាចបាប ស្រឡាញ់បុណ្យជាដើម ក៏ឈ្មោះថាជាអ្នកបានធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន ។ សាន សារិន
ចែករំលែកព័តមាននេះ