ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​​គម្របស៊ីទែន​ស្តុក​ប្រេងក្រោមដី​​ក្នុង​ស្ថានីយមួយ​កន្លែង​ (មានវីដេអូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​យ៉ាង​ហោច​មនុស្ស​ចំនួន​៣​នាក់​បាន​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​ផ្ទុះ​​គម្រប​ស៊ីទែន​ស្តុក​ប្រេង​ឥន្ទ​នៈ​ក្រោម​ដី​មួយ​ក្នុង​ស្ថានីយ​ប្រេងឥន្ធនៈ​មួយ​កន្លែង​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ ផ្អើល​អស់អ្នក​ជិតខាង​ និង​សមត្ថកិច្ច ព្រមទាំង​រថយន្តពន្លត់អគ្គិភ័យ​ចុះមកជួយអន្តរាគមន៍​​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២២​ ខែ​មីនា ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​យ៉ាង​ហោច​មនុស្ស​ចំនួន​៣​នាក់​បាន​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​ផ្ទុះ​​គម្រប​ស៊ីទែន​ស្តុក​ប្រេង​ឥន្ទ​នៈ​ក្រោម​ដី​មួយ​ក្នុង​ស្ថានីយ​ប្រេងឥន្ធនៈ​មួយ​កន្លែង​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ ផ្អើល​អស់អ្នក​ជិតខាង​ និង​សមត្ថកិច្ច ព្រមទាំង​រថយន្តពន្លត់អគ្គិភ័យ​ចុះមកជួយអន្តរាគមន៍​​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២២​ ខែ​មីនា ឆ្នាំ​២០២០ ​នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង ​ស្ថិត​ក្នុងភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក​ប៊ុ​ន ផេង ស្នងការ​រង​ទទួល​ផែន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គី​ភ័យ​បាន​ឲ្យ​ដឹង​ថា​ស្ថានីយប្រេង​ឥន្ធនៈមួយ​កន្លែង​​ខាងលើ​​មាន​ម្ចាស់​ឈ្មោះ ជា លី ភេទ​ប្រុស ​អាយុ​៦៨​ឆ្នាំ ​រស់នៅ​ក្នុងភូមិឃុំកើតហេតុ​ខាងលើ ។ ចំណែកជនរងគ្រោះទាំង​​៣នាក់​ខាងលើ​​រួម​មាន ១-ឈ្មោះ​​គឺ​ម ផ្លា ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ​ ២-​ឈ្មោះ​ឌុ​ច ចាន់​ហេង ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ជនរងគ្រោះ​ទាំង​២​នាក់ត្រូវ​ជា​កូនប្រសារ​របស់​ម្ចាស់​ស្ថានីយប្រេង​ខាងលើ និង​៣​-​ឈ្មោះ​សាន វី​រៈ​ពី​ទូ ភេទ​ប្រុស ​អាយុ​១២​ឆ្នាំ​ ត្រូវជា​ចៅ​របស់​ម្ចាស់ស្ថានីយប្រេង​ខាងលើ​ ។

​លោកស្នងការ​រង​បាន​បញ្ជាក់​ថា​ ​តាម​ការ​សាកសួរ​ជុំវិញ​ករណី​​ខាងលើ​ នៅ​មុន​ពេល​កើតហេតុ ​កូនប្រសារ​របស់​ម្ចាស់ស្ថានីយប្រេង​ឈ្មោះ​គឹ​ម ផល្លា និង​ចៅប្រុស​ឈ្មោះ​ឌុ​ច ចាន់​ហេង បាន​បូម​ប្រេង​ពី​​រថយន្ត​ដឹក​ប្រេង​ដាក់​ក្នុង​ស៊ីទែន​ស្តុ​ក​​ប្រេង​ក្រោម​ដី ។

លោកស្នងការ​រងបាន​បញ្ជាក់​​​ទៀត​ថា លុះ​ពេល​ដែល​កំពុង​បូម​ប្រេងនោះ ស្រាប់តែ​ឮ​​សំឡេង​​ផ្ទុះ​ចេញពី​​ម្តុំម្ខាងរបង​ ហើយ​ខ្ទាត​ផ្កាភ្លើង​ឆាប​ឆេះ​ក្លាយជា​អណ្តាតភ្លើង និង​បណ្តាល​ឱ្យ​​ផ្ទុះគម្រប​ស៊ីទែន​ប្រេង​ក្រោម​ដី​ដែល​កំពុង​បូម​ប​ញ្ចូល​ប្រេង ។ ភ្លាម​នោះ​​បុរស​ជា​កូន​ប្រសារឈ្មោះ ផល្លា បានរ​ត់ទៅ​បិត​ក្បាល​រ៉ូ​​ប៊ីណេ​​ប្រេង ​ដើម្បី​កុំ​ឲ្យ​ឆាបឆេះ​កាន់តែ​ខ្លាំង និង​ប្រើ​បំពង់​​ពន្លត់​អគ្គិភ័យ​​បាញ់​ពន្លត់​ ខណៈនោះដែរ​បណ្តាល​ឱ្យ​​​មនុស្ស​​​​៣នាក់​រង​របួសធ្ងន់ ។​

លោកស្នងការ​រងបាន​បញ្ជាក់​​​ទៀត​ថា ​​ពេល​ហេតុការណ៍​ខាងលើ​កើត​ឡើង​ លោក​បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ជំនាញ​ព​ន្លត់​អគ្គី​ភ័យ​​ដោយ​យក​រថយន្ត​ពន្លត់​អគ្គី​ភ័យ​១​គ្រឿង​និង​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ​សហការ​ជា​មួយ​កងកម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​ប្រតិបត្តិ​​កា​រសឹក​រង​ខេត្ត​ចុះ​ជួយ​អន្តរាគមន៍​​បាញ់ពន្លត់ភ្លើង​និង​ជួយ​សង្គ្រោះ​អ្នក​រង​របួស​ធ្ងន់​ចំនួន​៣​នាក់​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន នៅ​ស្រុក​មង្គល​បូ​រី ។

ក្នុង​ហេតុការណ៍​ខាង​​​លើ​នេះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​​អគ្គិភ័យ​​បាញ់​ទឹក​ពន្លត់​អស់​១​​គ្រឿង ​ទើប​គ្រប់គ្រង​ស្ថាន​ការ​ណ៍នោះបាន ដោយ​​មិន​ឆេះ​​រាលដាល​ទៅ​ផ្ទះ​អ្នក​ជិតខាង​ឡើយ ។ ​ចំពោះ​មូលហេតុ​បង្ក​ឲ្យ​មានការ​ផ្ទុះ​​គម្រប​ស៊ីទែន​ស្តុក​ប្រេងក្រោមដី​​នេះ​គឺ​បណ្តាល​មក​ពី​ការ​ឆ្វេស​ប្រហែស​របស់​ម្ចាស់​ស្ថានីយដែល​គ្រប់គ្រង​ប្រេង​ស្តុក​ប្រេង​ខ្វះ​លក្ខណៈ​បច្ចេកទេស​​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ