ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលង​អធ្រាត្រ ! ពលករ​ពលរដ្ឋ​ខ្មែរ​បង្ខំចិត្ត​ឆ្លងកាត់​តាម​អូរ​ច្រករបៀង ខណៈ​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៣ ខែមីនា​នេះ ចាប់ពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រហូត​ដល់​ម៉ោង​០៤​និង​០០​នាទី​ទាប​ភ្លឺ មាន​ពលករ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​បង្ខំចិត្ត​ឆ្លងកាត់​តាម​អូរ​ច្រករបៀង (​ស្លាប​ឆ្វេង​) របស់​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី ខណៈ​ពេល​ប្រទេស​ថៃ​ធ្វើការ​បិទ​ច្រក​ទ្វារ​ព្រំដែន​ជា​បណ្តោះអាសន្ន បាន​រក​ឃើញ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៣ ខែមីនា​នេះ ចាប់ពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រហូត​ដល់​ម៉ោង​០៤​និង​០០​នាទី​ទាប​ភ្លឺ មាន​ពលករ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​បង្ខំចិត្ត​ឆ្លងកាត់​តាម​អូរ​ច្រករបៀង (​ស្លាប​ឆ្វេង​) របស់​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី ខណៈ​ពេល​ប្រទេស​ថៃ​ធ្វើការ​បិទ​ច្រក​ទ្វារ​ព្រំដែន​ជា​បណ្តោះអាសន្ន បាន​រក​ឃើញ និង​នាំ​ពួក​គាត់​មក​ទីតាំង​ប៉ុស្តិ៍ ដើម្បី​សួរនាំ ។ នេះបើយោងតាម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

បន្ទាប់​ពី​សួរនាំ​រួច កម្លាំង​ប៉ុស្តិ៍​សហ​ការណ៍​ជាមួយ​មន្ត្រី​ច​ត្តា​ឡី​ស័ក​បាន​ពិនិត្យ​សុខភាព របស់​ពួក​គាត់ និង​សួរនាំ​ព័ត៌មាន​របស់​ពួក​គាត់ ដើម្បី​បំពេញ​ចូល​ក្នុង​សេចក្តី​ប្រកាស​សុខភាព​របស់​អ្នកដំណើរ​បាន​គ្រប់​ៗ​គ្នា​ចប់​សព្វគ្រប់ ៕