រាជធានីភ្នំពេញ ៖ ចំណងមិត្តភាពដែកថែបជាមួយកម្ពុជា-ចិន បញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងសម្ភាររបស់ខ្លួនជាច្រើន មកជួយព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩នៅប្រទេសកម្ពុជា ដែលការមកដល់គឺនៅព្រឹកថ្ងៃទី២៣ មីនា នេះ ។ សូមរំលឹកថា៖ ចិនផ្ដល់១០ម៉ឺនម៉ាស បញ្ជូនដល់កម្ពុជា យប់នេះ គ្រូពេទ្យជំនាញ៧នាក់ មកដល់ថ្ងៃស្អែក

យោងតាមបណ្តាញសង្គមហ្វេសប៊ុក «ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី» នៅថ្ងៃទី២៣ មីនា យ៉ាងដូច្នេះ ៖«ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាធារណរដ្ឋ ប្រជាមានិត ចិន និងយន្តហោះពិសេសដែលដឹកសម្ភារៈពេទ្យ បានចេញដំណេីរពីសាធារណរដ្ឋ ប្រជាមានិតចិន ចិនមកកាន់ ព្រះរាជាណាចក្រ កម្ពុជាហេីយ ។ជយោ !ចំណង មិត្តភាព កម្ពុជា ចិន»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២២ មីនា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៨៤នាក់ហើយ ។ ពាក់ព័ន្ធនឹងជំងឺនេះ ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋមានអនាម័យជាប្រចាំង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ ៕





ចែករំលែកព័តមាននេះ