ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកនាង​​ភេទទី៣​​​​ហើយ​ឱ្យខ្ចីលុយទៀត​ ទីបំផុត​អត់សង​ ផ្ទុះជម្លោះបែកផ្សែង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បុរសជា​អ្នក​​បើកបរ​រ៉ឺម៉ក​កង់​បី​​ម្នាក់ទំ​នងជា​លង់​ស្នេហ៍​​នារីជា​ភេទទី​បី​រូបស្រស់​ម្នាក់​ដែល​ហៅ​ឱ្យ​ដឹក​ មិន​ត្រឹមតែ​មិន​បាន​លុយ​នោះ​ទេ បែរ​​ជា​អោយលុយនាង​​ខ្ចី​ចំនួន​៥៥​ដុល្លារ​លោះ​ទូរស័ព្ទ​សិន ដើម្បី​យកទូរស័ព្ទនោះ​​ទៅ​បញ្ចាំ​នៅកន្លែងផ្សេងជា​​បន្ត​ទៀតក្រែងបានលុយច្រើនជាងនេះ​ តែ​ទីបំផុត​នាង​មិន​ព្រម​បញ្ចាំ​យក​លុយ​មក​សង​វិញ​ទេ ចេះតែពន្យារពេល ​ទើប​កើត​ទំនាស់​​បែកផ្សែង ។…

រាជធានី​ភ្នំពេញ​ ៖ ​បុរសជា​អ្នក​​បើកបរ​រ៉ឺម៉ក​កង់​បី​​ម្នាក់ទំ​នងជា​លង់​ស្នេហ៍​​នារីជា​ភេទទី​បី​រូបស្រស់​ម្នាក់​ដែល​ហៅ​ឱ្យ​ដឹក​ មិន​ត្រឹមតែ​មិន​បាន​លុយ​នោះ​ទេ បែរ​​ជា​អោយលុយនាង​​ខ្ចី​ចំនួន​៥៥​ដុល្លារ​លោះ​ទូរស័ព្ទ​សិន ដើម្បី​យកទូរស័ព្ទនោះ​​ទៅ​បញ្ចាំ​នៅកន្លែងផ្សេងជា​​បន្ត​ទៀតក្រែងបានលុយច្រើនជាងនេះ​ តែ​ទីបំផុត​នាង​មិន​ព្រម​បញ្ចាំ​យក​លុយ​មក​សង​វិញ​ទេ ចេះតែពន្យារពេល ​ទើប​កើត​ទំនាស់​​បែកផ្សែង ។

​ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០​ ខែមីនា ឆ្នាំ២០២០ នៅ​ផ្សារ​ធំ​ទួល​សង្កែ​ហៅ​ផ្សារ​សាំ​ហាន់ ស្ថិត​ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

​បុរស​ដែល​ជា​អ្នក​រត់​រ៉ឺម៉កម៉ូតូ​​កង់​បី​ម្នាក់ខាងលើនេះ​ពុំ​ត្រូវ​បាន​​ស្គាល់ឈ្មោះ​ឡើយ ​ចំណែក​​នារីជាភេទទីបីម្នាក់ខាងលើ​ក៏​ពុំ​បាន​ប្រាប់​អោយ​ស្គាល់ឈ្មោះ​ដែរ តែ​​មាន​គេ​អះអាង​ថា​ បុរសកែភេទជាស្រី​ ។

តាម​ប្រភព​​ព័ត៌មាន​បាន​​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នា​ទី​ថ្ងៃ​ទី​២០​ខែ មីនា ​នារីជា​ភេទទី៣រូប​ស្រស់​​ម្នាក់​ខាងលើ​នោះ​បាន​ហៅ​ម៉ូតូ​កង់​បី​​ជិះ​ពី​ចំណុច​ផ្សារ​វត្ត​ទួល​សង្កែ ​ក្នុង​គោលបំណង​ទៅ​វត្ត​ទួល​អស់លោក ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ដើម្បី​លោះ​ទូរស័ព្ទ ។​ ខ​ណៈ​នោះ​ទំនង​ជា​អ្នក​រត់រ៉ឺម៉កម៉ូតូកង់បី​លង់​ស្នេហ៍​នាង ក៏​បាន​អោយប្រាក់​ខ្ចី​ចំនួន​៥៥​ដុល្លារ ដើម្បី​អោយ​នាង​លោះ​ទូរស័ព្ទ​មួយ​គ្រឿង បន្ទាប់​ពី​នាង​​ប្រាប់​ថា ខ្ចី​លុយ​សិន ចាំ​យក​ទូរស័ព្ទ​ទៅ​បញ្ចាំ​កន្លែង​ផ្សេង​ក្រែង​បាន​លើស​នេះ​សល់​លុយ​ខ្លះ ។

​តាម​ប្រភពព័ត៌មាន​បាន​អោយ​ដឹងបន្ត​​ថា បន្ទាប់​ពី​លោះ​បាន​ទូរស័ព្ទ​ហើយ​ នាង​ក៏​អោយ​ឌុ​បម​ក​ផ្សារ​ធំ​ទួល​សង្កែ​ហៅ​ផ្សារ​សាំ​ហាន់ យក​ទូរស័ព្ទ​ទៅ​បញ្ចាំ ដោយ​ទារ​ម្ចាស់​កុងស៊ី​​ចំនួន​៧០​ដុល្លារ ដើម្បី​យក​សង​អ្នករត់រ៉ឺម៉ក​​ម៉ូតូ​កង់​៣ ​និង​សល់​លុយខ្លះ​។

​តាម​ព័ត៌មាន​អោយ​ដឹងបន្ត​​ទៀត​ថា នៅ​ព្រឹក​នោះ ​នាង​​យក​ទូរស័ព្ទ​ទៅ​បញ្ចាំ​ពី​កន្លែង​មួយ​ទៅកន្លែង​​មួយ តែ​គេ​អោយ​តែ​៥០​ដុល្លារ ហើយ​នាង​មិន​ព្រម​បញ្ចាំ​ទេ ព្រោះ​អត់​មាន​លុយ​សល់​ហើយ​ចេះ​តែ​ពន្យា​រ​ពេល​រហូត​។ ​ដោយសារ​តែ​នាង​មិន​ព្រម​បញ្ចាំ​ទូរស័ព្ទបែបនេះ ក៏កើត​មាន​ទំនាស់​គ្នា​បែកផ្សែង​ជាមួយ​អ្នករត់រ៉ឺម៉ក​​ម៉ូតូ​កង់​បី​ ហើយ​អ្នក​រត់​រ៉ឺម៉កម៉ូតូ​កង់​បី​​ក៏​បាន​ហៅ​ប្រពន្ធ​មក​ជួយ​និយាយ និង​ឈ្លោះ​គ្នា​បន្ត​ទៀត កាន់តែបង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង ។​

នៅ​ព្រឹក​នោះដែរ​ ប្រជា​ការពារ​ក៏​បាន​ហៅ​អ្នក​ទាំង​២​ទៅ​សម្របសម្រួល​គ្នា​ទៅ​ទី​ស្នាក់​ការ​ប្រជា​ការពារ ក៏​មិន​ត្រូវរ៉ូវ​គ្នា ព្រោះ​នាង​អត់អោយលុយ​​ ខ​ណៈ​នោះ​ក្រុម​អ្នក​សារព័ត៌មាន​ម្នាក់​ក៏​បាន​ទៅ​យក​ព័ត៌មាន​ក៏ត្រូវ​នាង​ខ្ចី​លុយ​អោយអ្នករត់រ៉ឺម៉ក​​ម៉ូតូ​កង់​​បី​សិន ​។ ​បន្ទាប់​ពី​ក្រុមអ្នកយក​ព័ត៌មាន​ឡាយផ្ទាល់​ ក៏​មាន​សប្បុរ​សជន​ម្នាក់​បាន​ចេញ​លុយ​ចំនួន​៥៥​ដុល្លារ សង​អ្នករត់រ៉ឺម៉កម៉ូតូ​កង់​បី​វិញ ​ហើយ​ពួក​គេ​ទាំង​សងខាង​ក៏​បាន​​បញ្ចប់រឿងទៅបាត់អស់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ