ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​ជនបរទេស​ប្រុសស្រី៣​នាក់ ​និង​ស្ត្រី​ខ្មែរ​ម្នាក់​ ដាក់​ពន្ធនាគារ​ពី​២២​ឆ្នាំ​ដល់​មួយ​ជីវិត​ពី​បទ​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​កូកាអ៊ីនជាង​២.៥គីឡូក្រាម

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ​​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ កញ្ញា បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនបរទេស​ប្រុសស្រី៣​នាក់ ​និង​ស្ត្រី​ខ្មែរ​ម្នាក់​ ដាក់​ពន្ធនាគារ​ពី​២២​ឆ្នាំ​ដល់​មួយ​ជីវិត​ពី​បទ​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​កូកាអ៊ីនជាង​២.៥ kg ។

រាជធានី​ភ្នំ​ពេញ ៖ ​​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ កញ្ញា បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនបរទេស​ប្រុសស្រី៣​នាក់ ​និង​ស្ត្រី​ខ្មែរ​ម្នាក់​ ដាក់​ពន្ធនាគារ​ពី​២២​ឆ្នាំ​ដល់​មួយ​ជីវិត​ពី​បទ​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​កូកាអ៊ីនជាង​២.៥គីឡូក្រាម​ ។

ជន​សង្ស័យ​​១-ឈ្មោះ Macoy Mavill ភេទ​ស្រី អាយុ​៤២ឆ្នាំ​​ ជនជាតិ​ហ្វី​លី​ពី​ន ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ២-ឈ្មោះ​ម៉េ​ង ស៊ីនួន ភេទ​ស្រី ហៅ​ច​យ អាយុ​៣០ឆ្នាំ​ ជនជាតិខ្មែរ​ ដាក់​ពន្ធនាគារ​២២​ឆ្នាំ ៣-ឈ្មោះ Emmanual Thankgod ភេទ​ប្រុស​ អាយុ៣១​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា​ ដាក់​ពន្ធនាគារ​២៧​ឆ្នាំ ​និង៤-​ឈ្មោះ​Michel Sunshine អាយុ​៣១​ឆ្នាំ ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ ដាក់​ពន្ធនាគារ​៣០​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​៤០​លានរៀល​​​ម្នាក់​ៗ​ដាក់​ចូល​ថវិការដ្ឋ​។

គួរ​រំលឹក​ថា ​កាលពី​រសៀល​ថ្ងៃ​ទី​២​ កញ្ញា សាលាដំបូងរាជធានី​ភ្នំ​ពេញ បាន​បើក​សវនាការ​ជម្រះក្តី​ជនជាប់ចោទ​ចំនួន៤នាក់​ក្នុងនោះ​​មាន​ស្ត្រី​ខ្មែរ​ម្នាក់​ផង ដែល​ត្រូវ​បាន​ចាប់ខ្លួន​និង​ចោទប្រកាន់​ពី​បទ​«​ដឹក​ជញ្ជូន​នូវ​សារ​ធាតុ​​ញៀន​ខុសច្បាប់​» ​ជាង​២,៥​គីឡូក្រាម​ពី​ប្រទេស​ប្រេ​ហ្សិ​លមក​កម្ពុជា កាលពី​ខែកុម្ភៈ កន្លង​ទៅ​។ ​

ការ​ជម្រះក្តី​បាន​ធ្វើ​ឡើង​ដោយ​មាន​វត្តមាន​លោក​ហេង កេស​រោ​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​មុខ​ជន​ជាប់​ចោទ​៤​នាក់ និង​មេធាវី​ការពារ​ក្តី​ចំនួន​ពីរ​នាក់​លោក​មេធាវី សំ សុខ​គង់​ និង​លោក​មេធាវី ផេង ហេង​។​ នៅ​ក្នុង​​សវនាការ​លោក​ចៅក្រម​បាន​ថ្លែង​ថា​ឈ្មោះ Macoy Mavill ភេទ​ស្រី អាយុ​៤២ឆ្នាំ​ ជនជាតិ​ហ្វី​លី​ពី​ន​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ​ ជាមួយនឹង​វ៉ា​លីស​ដែក​មួយ ​បន្ទាប់​ពី​មានការ​សង្ស័យ​ថា ​វ៉ា​លី​សនោះ​មាន​ផ្ទុក​ថ្នាំ​ញៀន​។

​ក្រោយ​ពេល​ឆែកឆេរ​សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀ​ន​ប្រភេទ​កូ​កា​អ៊ី​ន​ទម្ងន់​ជាង​២,៥​គីឡូក្រាមដែល​នៅ​ក្នុង​វ៉ា​លី​សនោះ ដោយ​បង្កប់​​ក្នុងសម្ភារ​ផ្សេង​​ៗ​​គ្នា ៕​