ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​មាន​ជ័យ​សម្រេច​វាយ​កម្ទេច​ពុំនូក​ថ្ម​កាត់​ទទឹង​ផ្លូវ​សាធារណៈ បន្ទាប់​ពី​កើត​មាន​ទំនាស់​​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ពំនូក​ផ្លូវ​មួយ​កន្លែង​ស្ថិត​​ក្នុង​ក្រុម​ទី​៤ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ត្រូវ​បាន​អាជ្ញាធរ​ចុះ​វាយ​កម្ទេច​ចោល​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៦ ​កញ្ញា ​២០១៤ បន្ទាប់​ពីមាន​ប្រជាពលរដ្ឋ​ឈ្លោះប្រកែក​គ្នា​ពី​រឿង​ធ្វើ​ពំនូក​នៅ​លើ​ផ្លូវ​សាធារណៈជា​យូរ​​មក​ហើយ​។

រាជ​ធានី​ភ្នំពេញ ៖ ពំនូកថ្ម​កាត់​ទទឹង​​ផ្លូវ​មួយ​កន្លែង​ស្ថិត​​ក្នុង​ក្រុម​ទី​៤ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ត្រូវ​បាន​អាជ្ញាធរ​ចុះ​វាយ​កម្ទេច​ចោល​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៦ ​កញ្ញា ​២០១៤ បន្ទាប់​ពីមាន​ប្រជាពលរដ្ឋ​ឈ្លោះប្រកែក​គ្នា​ពី​រឿង​ធ្វើ​ពំនូក​នៅ​លើ​ផ្លូវ​សាធារណៈជា​យូរ​​មក​ហើយ​។

គួរ​បញ្ជាក់​ថា ពំនូកថ្មកាត់​ទទឹង​​ផ្លូវ​ជា​ច្រើន​ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ ក៏​ដូច​ជា​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​ផង​ដែរ គឺ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ឡើង​ត្រឹមថ្នាក់​ភូមិ​ ឃុំ​ សង្កាត់ នោះ​ទេ ។ ​កន្លង​​មក សាលា​រាជធានី​ភ្នំពេញក៏​ធ្លាប់​ចេញ​លិខិត​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋទាំងអស់​​សង់​ពំនូកនៅ​លើ​ផ្លូវ​សាធារណៈ​ឡើយ ប៉ុន្តែ​សកម្មភាព​នេះ​នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែរហូត​កើតជា​ជម្លោះ​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ ដូច​ករណី​ខាងលើ​នេះ​ជាដើម​។ ហេតុ​ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​សម្រេច​ចុះ​វាយ​កម្ទេច​ចោល សម្រាប់​​បម្រើ​ប្រយោជន៍​សាធារណៈ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព