ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង COVID-19 ជនល្មើស​លួច​កា.ប់​ឈើ ក្នុង​ឧទ្យាន​តេ​ជោ​សែន ឫស្សី​ត្រឹប

4 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ជាប់ដៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩​ COVID-19 នោះ មាន​ជនល្មើស​ឆ្លៀតឱកាស លួច​កាប់​ឈើ នៅឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន…

ខេត្តព្រះវិហារ ៖ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ជាប់ដៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩​ COVID-19 នោះ មាន​ជនល្មើស​ឆ្លៀតឱកាស លួច​កាប់​ឈើ នៅឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប ។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០២០ ដោយ​មានការ​ស្នើ​សុំ​ពី ខាង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បញ្ជូន​កម្លាំង​ចម្រុះ​រួម​មាន ៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ស្រុក​ឆែប ចុះ​បង្ក្រាប​ការ​កាប់​ឈើ​ខុសច្បាប់ ជា​ច្រើន​កន្លែង នៅ​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន​ឫស្សី​ត្រឹប ។

សូម​ជម្រាប​ថា ឧទ្យាន​រាជ​បណ្ឌិតសភា​កម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប មាន​ផ្ទៃដី​សរុប ១១៤.៣៥ គីឡូ​ម៉ែត្រការ៉េ ស្ថិត​នៅ​ឃុំ​ឆែប​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ និង​បាន​បង្កើត​ឡើង ដោយ​ព្រះរាជ​ក្រិ​ត្យ​លេខ ន​ស​/​រក​ត​/០៤១៤/៤៣៦ ចុះ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៤ ។ ឧទ្យាន​នេះ​មាន​តំបន់ជីវៈ​ចម្រុះ និង​មាន​សក្តានុពល​ច្រើន រួម​មាន ៖ ធនធាន​ព្រៃឈើ ពូជឈើ​គ្រប់​ប្រភេទ​ដោយ​ប្រើ​រយៈពេល​៦​ឆ្នាំ ដាំ​ឲ្យ​បាន ១​លាន​ដើម​, សត្វព្រៃ​កេរដំណែល​ប្រវត្តិសាស្ត្រ​បុរាណវត្ថុ និង​ជាតិពន្ធុ ដែល​អាច​បំរើ​ឲ្យ​មុខងារ​ក្នុង​បរិស្ថាន ព្រៃឈើ​វប្ប​ធ​ម៍ ប្រវត្តិសាស្ត្រ​និង​ទេសចរណ៍​យ៉ាង​ប្រសើរ ។

ទោះជា​យ៉ាងណា កោះសន្តិភាព នៅ​មិន​ទាន់​បាន​សុំ​ការបំភ្លឺ​ពី ​មេព្រៃ មេ​ប៉ុស្តិ៍ នៅ​ស្រុក​ឆែប ខេត្តព្រះ​វិហារ បាន​នៅឡើយ​ទេ រ​ហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី១៩ មីនា ២០២០​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ