មជ្ឈមណ្ឌលជាតិព្យាករណ៍សមុទ្រចិន បានចេញការប្រកាសអាសន្នពណ៌ទឹកក្រូច ចំពោះព្យុះទីហ្វុងឈ្មោះ KALMAEGI ដែលត្រូវបោកបក់មកដល់សមុទ្រចិនខាងត្បូងនាព្រឹកថ្ងៃទី១៥ កញ្ញា អមដោយខ្យល់យ៉ាងខ្លាំងមានល្បឿនដល់ទៅ១២៦គីទ្បូម៉ែត្រក្នុងមួយម៉ោង ។
ព្យុះ KALMAEGI ពេលនេះ បោកបក់ចេញពីឆ្នេរសមុទ្រខាងកើតរបស់ហ្វ៊ីលីពីន ឆ្ពោះមកភាគខាងជើងប្រទេស រួចមកដល់កោះលូហ្សុងនាយប់ថ្ងៃទី១៤ កញ្ញា មុនមកដល់ក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ចិន នាព្រឹកថ្ងៃទី១៥ កញ្ញា ។
យោងតាមការព្យាករណ៍រលកសមុទ្រមានកម្ពស់ដល់ទៅ៧ម៉ែត្រ ត្រូវមកដល់ភាគខាងកើតនៃសមុទ្រចិនខាងត្បូង និងច្រកសមុទ្រ BASHI រវាងថ្ងៃត្រង់ថ្ងៃទី១៤ កញ្ញា និងថ្ងៃត្រង់ថ្ងៃទី១៥ កញ្ញា ។
ប្រទេសចិនមានប្រព័ន្ធប្រកាសអាសន្នឧតុនិយមមួយ ដែលមាន៤ពណ៌គឺៈ ពណ៌ក្រហម ជាការប្រកាសអាសន្នកម្រិតខ្ពស់បំផុត បន្ទាប់មកពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ ៕
ចែករំលែកព័តមាននេះ