វត្ថុសិល្បៈ៤០ប្រភេទប្រគល់ជូនវត្តរាជបូព៌
- សៀមរាប
ខេត្តសៀមរាប ៖ វត្តរាជបូព៌ ស្ថិតនៅក្រុងសៀមរាប បានទទួលវត្ថុសិល្បៈចំនួន៤០ប្រភេទ មកគ្រប់គ្រង ថែរក្សាវិញ បន្ទាប់ពីបានប្រគល់ឲ្យអ្នកជំនាញយកទៅជួសជុល ។ ក្រុមអភិរក្ស…
ខេត្តសៀមរាប ៖ វត្តរាជបូព៌ ស្ថិតនៅក្រុងសៀមរាប បានទទួលវត្ថុសិល្បៈចំនួន៤០ប្រភេទ មកគ្រប់គ្រង ថែរក្សាវិញ បន្ទាប់ពីបានប្រគល់ឲ្យអ្នកជំនាញយកទៅជួសជុល ។ ក្រុមអភិរក្ស…
ខេត្តសៀមរាប ៖ វត្តរាជបូព៌ ស្ថិតនៅក្រុងសៀមរាប បានទទួលវត្ថុសិល្បៈចំនួន៤០ប្រភេទ មកគ្រប់គ្រង ថែរក្សាវិញ បន្ទាប់ពីបានប្រគល់ឲ្យអ្នកជំនាញយកទៅជួសជុល ។
ក្រុមអភិរក្ស និងជួសជុលវត្ថុសិល្បៈ (I.T.A.L.I.A) នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ដែលជាអ្នកទទួលបន្ទុកជួសជុលបានប្រគល់វត្ថុសិល្បៈទាំង៤០ប្រភេទនោះ មានលោហៈចំនួន៣៦ និងកុលាលភាជន៍ចំនួន៤ ពីមន្ទីរពិសោធន៍នៃក្រុមអភិរក្ស និងជួសជុលវត្ថុសិល្បៈ (I.T.A.L.I.A) នៅក្នុងអភិរក្សដ្ឋានអង្គរ ជូនទៅវត្តរាជបូព៌វិញ ។
ផេកហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាផ្សាយថាការប្រគល់ជូននោះ ធ្វើឡើងបន្ទាប់ពីក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានចំណាយពេលវេលាយ៉ាងយកចិត្តទុកដាក់ ក្នុងការសម្អាត និងជួសជុលវត្ថុសិល្បៈទាំងនោះឡើងវិញនាពេលកន្លងមក ។ ពិធីប្រគល់នេះធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដោយមានតំណាងពីមន្ត្រីនៃអាជ្ញាធរជាតិអប្សរា និងមានការទទួលដោយផ្ទាល់ពីព្រះមហាវិមលធម្មពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះចៅអធិការវត្តរាជបូព៌ ។
វត្តរាជបូព៌គឺជាវត្តប្រកបដោយសោភ័ណភាព និងដ៏ល្បីមួយនៅក្រុងសៀមរាប ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ